ថៃ គឺជាម្ចាស់ជើងឯក Tiger Cup 1996

ពានរង្វាន់ AFF Suzuki Cup ត្រូវបានបង្កើតឡើងដំបូងនៅ ឆ្នាំ១៩៩៦ ដែលសិង្ហបុរី ធ្វើជាម្ចាស់ផ្ទះ (កាលនោះឈ្មោះ Tiger Cup) ដោយមាន១០ក្រុមចូលរួម ហើយបែងចែកជា២ពូល។ ខណ:ថៃ គឺជាម្ចាស់ជើងឯក ក្រោយយកឈ្នះមានម្ចាស់ផ្ទះ សិង្ហបុរី ក្នុងលទ្ធផល ១-០ នៅ កីឡដ្ឋាន National Stadium។

កម្ពុជាស្ថិតនៅ ពូល A ជាមួយ វៀតណាម, ឥណ្ឌូណេស៊ី, ឡាវ និង មីយ៉ាន់ម៉ា ដោយលេង​៤លើក បរាជ័យ​ទាំង​៤លើក ហើយ​ទាត់​ចូល​ទី​គេ​បាន​១គ្រាប់ និង​របូត​វិញ​១២គ្រាប់។

ខណ:លោក នុត សូនី គឺជាកីឡាករដំបូងគេបង្អស់របស់ក្រុមជម្រើសជាតិកម្ពុជា ដែលអាចស៊ុតបញ្ចូលទីក្នុងពានរង្វាន់ AFF Suzuki Cup លើក្រុមវៀតណាម នៅ​ កីឡដ្ឋាន Jurong Stadium ក្នុង​ប្រទេស​សិង្ហបុរី នៅ ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៩៦។ បច្ចុប្បន្ន លោក នុត សូនី គឺ​ជា​គ្រូ​ជំនួយ​ប្រចាំ​ក្លិប​អគ្គស្នងការដ្ឋាន​នគរបាលជាតិ (ប៉ូលិស) ក្នុង​ពានរង្វាន់​លីគ​កំពូល​កម្ពុជា។

លោក នុត សូនី
រូបរបស់ក្រុមជម្រើសជាតិកម្ពុជាឆ្នាំ១៩៩៦
Telegram-Troryorng
Share.