ថ្មីពេលនេះៗ កម្មវិធី​ល្បី​ប្រចាំ​ទេស​កូរ៉េ « You Quiz on the Block » បាន​ជីក​កកាយ​ប្រវត្តិ​តារាចម្រៀង​ល្បី​នៅក្នុង SNSD ឬ Girls’ Generation ដែលមាន​សមាជិក​ស្រី​ទាំងអស់ ៨នាក់​នៅពេលនេះ។ ក្រុម​ចម្រៀង Girls’ Generation បាន​សាង​ភាពល្បីល្បាញ​ក្នុង​វិស័យ​ចម្រៀង K-pop អស់​រយៈ​ជាង ១៤ ឆ្នាំ​មកហើយ។ ក្រុម​ចាស់វស្សា​នេះ នៅតែ​ជាទី​ពេញចិត្ត​របស់​អ្នកគាំទ្រ​ដ​ដែរ តាមរយៈ​បទ «Gee» ដែលជា​បទ​ល្បី​បំផុត​នៅក្នុង​អំឡុង​ឆ្នាំ ២០០។

អ្វីដែល​គួរឱ្យ​អ្នកលេង​បណ្ដាញ​សង្គម ក៏ដូចជា​គាំទ្រ​ក្រុម​តារា​ស្រី Girls’ Generation នេះ ចាប់អារម្មណ៍​ខ្លាំង​បំផុត​នោះ​គឺ រូបភាព​របស់​តារាចម្រៀង​ស្រី Jessica Jung ត្រូវបាន​អ្នកជំនាញ​កាត់ត​របស់​កម្មវិធី You Quiz on the Block កាត់​រូបភាព​នាង​ចេញពី​ក្រុម​ក្នុង​បទ​ចម្រៀង «Gee»។ ទង្វើ​នេះ បានធ្វើឱ្យ​អ្នកគាំទ្រ​ក្រុម​ចម្រៀង​ស្រី​មួយ​នេះ ក្ដៅស្លឹកត្រចៀក​យ៉ាងខ្លាំង ដោយ​ចោទថា ទង្វើ​នេះ​ជា​ទង្វើ​អាក្រក់​បំផុត បើទោះបីជា​ឥលូវ​នេះ​គ្មាន​វត្តមាន តារាចម្រៀង​ស្រី Jessica Jung នៅក្នុង​ក្រុម​ខាងលើ​ទៀត​ក៏ពិតមែន។ ក៏ប៉ុន្ដែ​ក៏មាន​មតិ​មួយ​ខាង​ទៀត​លើកឡើងថា ការ​កាត់​រូបភាព​របស់ Jessica គឺជា​រឿង​ត្រឹមត្រូវ​ហើយ ព្រោះ​នាង​លែង​ជា​សមាជិក​ក្រុម​ដូច​មុន​ទៀតហើយ។

គួរ​រំលឹក​ដែរ​ថា តារាចម្រៀង​ស្រី Jessica Jung បាន​ចាក​ចេញពី​ក្រុម​ចម្រៀង Girls’ Generation ភ្លាមៗកាលពី​ឆ្នាំ២០១៤ ដោយសារតែ​ផលិតកម្ម SM Entertainment បាន​បណ្ដេញ​នាង​ចេញពី​ក្រុម។ ពេលវេលា​ជាង ៧ឆ្នាំ​របស់ Jessica នៅក្នុង​ក្រុម Girls’ Generation បាន​សាង​កម្លាំង​លើកទឹកចិត្ត​ដល់​អ្នកគាំទ្រ​ជាច្រើន ហើយ​ដំណឹង​ដែល​នាង​ត្រូវ​ផលិតកម្ម​បណ្ដេញ​យ៉ាង​ទាន់ហន់​នោះ បានធ្វើឱ្យ​អ្នកគាំទ្រ​ស្ល​ត់​ក្នុង​អារម្មណ៍​ជាខ្លាំង និង​ខ្លោចចិត្ត​អាណិត​ដល់​រូបនាង​ជា​ពន់ពេក៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

Telegram-Troryorng
Share.