​បវរកញ្ញា​វៀតណាម​ កញ្ញា​ Nguyen Thuc Thuy Tien ដែល​ទើប​តែ​ឈ្នះ​មកុដ​និង​តំណែង​ Miss Grand International 2021 កាល​ពី​ថ្ងៃ​សៅ រ៍​កន្លង​ទៅ​ នេះ បន្ទាប់​ពី​ទទួល​​បាន​ការ​អបអរសាទរនិង​​កោត​ស្ញប់ស្ញែង​ពី​សំណាក់​អ្នក​គាំទ្រ​ហើយ​នោះ​ នៅ​ ថ្ងៃ​នេះ​​កញ្ញា​​បែរ​ជា​ត្រូវ​បាន​​​ក្រុម​អ្នក​គាំទ្រ​ស្ថាប័នព្រះមហាក្សត្រ ​ឬ​អ្នក​រាជានិយម​នៅ​ ក្នុង​ប្រទេស​ថៃសម្ដែង​ការ​មិន​ពេញ​ចិត្ត​ ហើយ​កំពុង​តែ​ត្រៀម​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​និង​ដាក់​ញត្តិ​នៅ​ ស្ថានទូត​វៀតណាម​ប្រចាំ​ទីក្រុង​បាងកក​ថែម​ទៀត​ផង​។​

សូម​ចុចអាន​ មកដឹងរឿងពិតជុំវិញកាយវិការ Miss Grand Vietnam លើកម្រាមដៃ៣ បាញ់ទម្លុះបេះដូងវេទិកា MGI 2021

យោងតាម​ផេក​ «ศูนย์รวมประชาชนปกป้องสถาบัน» ដែល​ជាផេក​ប្រមូលផ្ដុំ​ក្រុម​អ្នក​រាជានិយម​​បាន​បង្ហោះ​នៅ​ លើ​ផេក​របស់​ខ្លួន​ប្រកាស​ថា​នឹង​ប្រមូល​ផ្ដុំ​គ្នា​ដាក់​ញត្តិ​ និង​ធ្វើ​បាតុកម្ម​ចំពោះ​បវរកញ្ញា​វៀតណាម​ នៅ​ ​មុខ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​ ទីក្រុង​បាងកក​ នៅ​ ថ្ងៃ​អង្គារ​ទី​៧ ខែ​ធ្នូ​ ឆ្នាំ​២០២១ វេលា​ម៉ោង​១០​ព្រឹក​។

តាម​រយៈ​ការ​ស្រាវជ្រាវ​ ពី​ប្រភព​ផ្សេង​ៗ​ពិសេស​នៅ​​ ​ក្នុង​ Comment ពី​សំណាក់​ជនជាតិ​ថៃ​បាន​លើក​ឡើង​ពី​មូលហេតុ​ដែល​ឈាន​​ដល់​ការ​ប្រមូល​ផ្ដុំ​គ្នា​ធ្វើ​បាតុកម្ម​បណ្ដេញ​បវរកញ្ញា​វៀតណាម​ ម្ចាស់​ជ័យលាភី Miss Grand International 2021 ចេញ​ពី​ប្រទេស​ខ្លួន​គឺ​ដោយ​សារ​តែ​បញ្ហា​នយោបាយ​ ពិសេស​មាន​ប្រជាជន​ថៃ​មួយ​ចំនួន​បាន​លើក​ឡើង​ថា​ ទង្វើ​របស់​បវរកញ្ញា​វៀតណាម​កំពុង​​ប្រព្រឹត្តិ​ល្មើស​ច្បាប់​ បង្ក​ឱ្យ​មាន​​ការ​បែងចែក​ទំនាក់ទំនង​រវាង​ប្រទេស​ថៃ​និង​វៀតណាម​ ខណៈ​អ្នក​ខ្លះ​ទៀត​បាន​លើក​ជា​មតិ​ឱ្យ​កញ្ញា​ត្រលប់​ទៅ​ ទាមទារសិទ្ធិសេរី​ភាព​នៅ​ ក្នុង​ប្រទេស​វៀតណាម​ជា​មុន​សិន​ ខណៈ​ដែល​អ្នក​ខ្លះ​ទៀត​លើក​ឡើង​ថា​ទង្វើ​និង​សកម្មភាព​របស់​កញ្ញា​មាន​ចេតនា​ ញុះញង់​ បង្ក​ឱ្យ​មាន​ការ​ស្អប់​ខ្ពើម​ប្រទេស​និង​ប្រទេស​។ កាន់តែ​ធ្ងន់ធ្ងរ​ថែម​ទៀត​នោះ​គឺ​មាន​អ្នក​សំណូម​ពរ​ឱ្យ​ដក​មកុដ​ និង​បណ្ដេញ​ស្រីស្រស់​មក​ពី​វៀតណាម​នេះ​ចេញ​ពី​ទឹក​ដី​ថៃ​។

ថ្វី​ត្បិត​តែ​ប្រជាពលរដ្ឋ​ថៃ​មួយ​ភាគ​ធំ​ដែល​ជា​អ្នកស្នេហា​ព្រះរាជបល្ល័ង្គ​បាន​បង្ហាញ​ការ​មិន​ពេញ​ចិត្ត​ តែ​ក៏​នៅ​ មាន​ប្រជាជន​ថៃ​ផ្សេង​ទៀត​ ពិសេស​ក្រុម​យុវវ័យ​ដែល​ស្រលាញ់​ប្រជាធិបតេយ្យ​និង​កំពុង​តែ​ស្រែកទាមទារ​ប្រជាធិបតេយ្យ​នៅ ក្នុង​ប្រទេស​ថៃ​បាន​ចេញ​មក​ការពារ​និង​បង្ហាញ​ការ​ហួសចិត្ត​ចំពោះ​ក្រុម​ «ศูนย์รวมประชาชนปกป้องสถาบัน» ដោយ​លើក​ឡើង​ថា​ បវរកញ្ញា​វៀតណាម​រូប​នេះ​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ឡើយ ហើយ​ថែម​ទាំង​សួរ​ទៀត​ថា​លើក​ម្រាម​​ដៃ​៣​ ខុស​ច្បាប់​ត្រង់​ចំណុចណា?​ បើ​គ្រាន់​តែ​លើក​ម្រាម​ដៃ​៣​ ដែល​មាន​ន័យ​ថា​ «stop the war and violence» ឬ (បញ្ឈប់​សង្គ្រា​ម​និង​អំពើ​ហិង្សា​) ម្យ៉ាង​ទៀត​សញ្ញាណ​នេះ​ក៏​មាន​ប្រើ​នៅ ក្នុង​ភាព​យន្ត​ហូលីវូដ​​ «The Hunger Games» ដោយ​ក្រុម​យុវជន​ទាំង​នោះ​បាន​លើក​ឡើង​ថា​អ្នក​ដែល​ចេញ​មក​ទាមទារ​ទាំង​នោះ​សុទ្ធតែ​មនុស្សចាស់​ អត់​មាន​ការងារ​ធ្វើ ឬ​មនុស្ស​ល្ងង់​ខ្វះ​ចំណេះដឹង​។

រូប​ភាព​ខាង​ក្រោមនេះ​គឺជា​រូបភាព​​ដកស្រង់​ពី​ផេក​ «ศูนย์รวมประชาชนปกป้องสถาบัน» ៖

Telegram-Troryorng
Share.