ជាការពិត​ណាស់​កម្មវិធី​ប្រកួត​ Miss Grand International បាន​បញ្ចប់​ទៅ​​ ប្រកប​ដោយ​ជោគជ័យ​ហើយ​ ចំណែក​ម្ចាស់​មកុដ​ប្រចាំ​២០២១​នេះ​ គឺ​បាន​ទៅ​ លើ​បវរកញ្ញា​ប្រទេស​វៀតណាម​ Nguyen Thuc Thuy Tien ប៉ុន្តែ​រឿងរ៉ាវ​ពាក់ព័ន្ធ​នឹង​វេទិកា​មួយ​នេះ​នៅ​ តែ​មិន​ទាន់​ចប់​នៅ ឡើយ​សម្រាប់​អ្នក​គាំទ្រ​ទាំង​កម្ពុជា​ និង​វៀតណាម​ ដូច​ជា​កាល​ពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ​ ម្សិលមិញ​នេះ​ នៅ លើ​បណ្ដាញសង្គម​នៅ ប្រទេស​វៀតណាម​បាន​ផ្ទុះ​រឿង​មួយ​ គឺ​មាន​ការ​ចោទ​ប្រកាន់​ថា​បវរកញ្ញា​កម្ពុជា​ ប៉ូ គីមថេង​សុតធីតា គឺ​ជា​អ្នក​ចែក​រំលែក​និង​យក​វីដេអូ​នបវរកញ្ញា​វៀត​ណាម​ហែក​កិច្ច​សន្យា​ជំពាក់​ប្រាក់​ទៅ​ ឱ្យ​បវរកញ្ញា​ប្រទេស​ផ្សេង​ៗ​មើល​ ធ្វើ​ឱ្យ​បែក​រឿង ​និង ​មាន​ការ​រើស​អើង​ចំពោះ​ Queen របស់​​ប្រទេស​ជិត​ខាង​កម្ពុជា​មួយ​នេះ​ (វៀតណាម)។ ដំណឹង​បែក​ធ្លាយ​នេះ​ បាន​ធ្វើ​ឱ្យ​មហាជន​ពិសេស​ហ្វេន​វៀតណាម​បាន​សម្ដែង​អារម្មណ៍​មិន​ពេញ​ចិត្ត​និង​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ចំពោះ​ Queen កម្ពុជា​ កញ្ញា​ ធីតា រហូត​ឈាន​ដល់​មាន​ការ​ផុស​ជេរ អុជអាល ប្រមាថ មើល​ងាយ​ លក្ខណៈ​ហែក​ហួរ​នៅ លើ​សង្គម​អនឡាញ​វៀតណាម ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ចំពោះ​កិត្តិយស​ និង​សេចក្ដី​ថ្លៃថ្នូរ​របស់​បវរកញ្ញា​តំណាង​ប្រទេស​កម្ពុជាយើង​​។ ​

យ៉ាង​ណា​មិញ​កាល​ពី​យប់​ទី​៦ ម្សិលមិញ​នេះ​មាន​ការ​ប៉ះទង្គិច​គ្នា​មួយ​ប្រាវ​រវាង​ក្រុម​អ្នក​គាំទ្រ​វៀតណាម​ និង​កម្ពុជា​ដែល​ម្ខាង​ៗ​សុទ្ធតែ​ចេញ​មុខ​ការពារ​ Queen ប្រចាំ​ប្រទេស​រាង​ខ្លួន​ ជាហេតុ​ធ្វើ​ឱ្យ​សង្គ្រាម​ទឹក​មាត់​នេះ​កាន់​តែ​រីកធំ​ឡើង​ៗ រហូត​ធ្វើ​ឱ្យ​បវរកញ្ញា​កម្ពុជា​មិន​អាច​សម្ងំ​ស្ងៀម​ដើម្បី​ឱ្យ​ពាក្យ​ចចាមអារ៉ាម​នោះ​រសាត់​បាត់​តាម​ខ្យល់​បន្ត​ទៀតបាន​ ទើប​កញ្ញា​សម្រេច​ចិត្ត​ចេញ​មក​ Live ដើម្បី​លាត​ត្រដាង​ការ​ពិត​ទាក់ទង​ទៅ​ នឹង​ការ​យល់​ច្រឡំ​ខាង​លើ​ ដោយ​កញ្ញា​អះអាងទាំងទឹក​ភ្នែក​ពី​សេចក្ដី​បរិសុទ្ធចិត្ត​របស់​ខ្លួន​​ថា​ កញ្ញា​ត្រូវរ៉ូវ​​គ្នា​ណាស់​ជាមួយ​នឹង​បវរកញ្ញា​វៀតណាម និង​បវរកញ្ញា​ថៃ កញ្ញា​ពិត​ជា​មិន​យល់​និង​មិន​ដឹង​សោះ​ថា​តើ​ដំណឹង​នេះ​ចេញ​មក​ដោយ​របៀបណា។ នៅ​ ក្នុង​ Live នោះ​ដំបូង​ឡើយ​មាន​អ្នក​គាំទ្រ​វៀតណាម​ពីរ​ប្រភេទ​ទាំង​ក្រុម​អ្នក​ជឿ​លើ​ការ​បកស្រាយ​របស់​កញ្ញា​ និង​ក្រុម​ចូល​មក​ចំអក​ឡកឡឺយ​ ហើយ​មិនជឿ​សម្ដី​របស់​ស្រីស្អាត​កម្ពុជា​យើង​។

ប៉ុន្តែ​អ្វី​ក៏​ដោយ​ ពាក្យ​ចាស់​លោក​ពោល​ថា «មាស​សុទ្ធមិន​ខ្លាច​ភ្លើង​ មនុស្ស​ល្អ​ព្រះ​ថែរក្សា​» ទីបំផុត​ការ​យល់​ច្រឡំ​នានា​ត្រូវ​បាន​លាត​ត្រដាង​ ហេតុ​ដូច្នេះ​ហើយ​ចុង​ក្រោយ​នេះ​ក្រុម​អ្នក​គាំទ្រ​វៀតណាម​ដែល​បាន​ប្រើ​សម្ដី​ប្រមាថ ជេរ​ស្ដី មក​លើ​បវរកញ្ញា​កម្ពុជា ​បាន​ចូល​មក​​សម្ដែង​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​ចំពោះ​ទង្វើ​របស់​ខ្លួន​ និង​ជនជាតិ​ខ្លួន​ ដែល​បាន​ប្រព្រឹត្តិ​ខុស​ឆ្គង​ចំពោះ​ Miss Grand Cambodia កម្ពុជា​ តាម​រយៈ​ការ​ Comment , Share និង​ប្រើប្រាស់​រូប​ភាព​ផ្សេងៗ​។

ឆ្លើយ​តប​ចំពោះ​ការ​ទទួល​ស្គាល់​កំហុស​ អ្នក​គាំទ្រ​កម្ពុជា​ដែល​ជា​ប្រជាជន​គោរពសាសនា​ព្រះពុទ្ធ​ មាន​ចិត្ត​បុណ្យ មាន​ធម៌មេត្តា បាន​​ផ្ដល់​នូវ​ការ​អភ័យទោស​​ ហើយ​អរគុណ​​ទៅ​ កាន់​ភាគី​វៀតណាម​វិញ​ដែល​ដឹង​ខុស​ទទួល​ស្គាល់​ កំហុស​ ហើយ​ព្រម​កែប្រែ​កំហុស​ ខុស​ឆ្គង​របស់​ខ្លួន​ ប៉ុន្តែ​អ្នក​គាំទ្រ​ខ្លះ​នៅ មិន​អស់​ចិត្ត​ព្រោះ​តែ​ Director របស់ Miss Vietnam ដែល​ជាអ្នក​​និយាយបង្កាច់​បង្ខូច​​ Miss Grand Cambodia មិន​បាន​ចេញ​មក​សុំ​ទោស​ ចំពោះ​ទង្វើ​និង​ពាក្យសម្ដី​របស់​ខ្លួន​ ដែល​ជា​ដើម​ហេតុ​នាំ​ឱ្យ​មាន​ការ​វាយប្រហារនិងប្រមាថមកលើ​បវរកញ្ញា​កម្ពុជា​៕

Live របស់​បវរកញ្ញា​ Miss Grand Cambodia កាល​ពី​ម្សិលមិញ​បកស្រាយ​ទៅ លើ​ការ​ចោទប្រកាន់​៖

ទស្សនាវីដេអូ Big News ៖

Telegram-Troryorng

Share.