ព្រឹត្តិការណ៍​កីឡា​បាល់ទាត់​ FIFA Arab Cup 2021 ដែលធ្វើឡើងនៅ ប្រទេសកាតារ ដោយក្រុមចូលរួមសុទ្ធសឹងតែ​ជា​ប្រទេស​កាន់​សាសនា​ឥស្លាម ​មក​ពី​ទ្វីប​អាហ្រ្វិក និង​ទ្វីប​អាស៊ី បាន​បញ្ចប់​ដំណើរការ​​វគ្គ​ជម្រុះក្នុងពូលហើយ ដោយ​ស្វែង​រក​​បាន​ក្រុម​ខ្លាំងឡើងទៅ កាន់វគ្គ៨ក្រុមចុងក្រោយ៖ ទុយណេស៊ី, អូម៉ង់, អេហ្សីប, ស៊ូដង់, កាតារ, អារ៉ាប់រួម, ម៉ារ៉ុក និង អាល់ហ្សេរី។

ការបរិច្ឆេទវគ្គ៨ក្រុមចុងក្រោយ៖
– ១០ ធ្នូ ២០២១ ទុយណេស៊ី ប៉ះ អូម៉ង់ (កីឡដ្ឋាន Education City Stadium វេលាម៉ោង៨:០០យប់)
១០ ធ្នូ ២០២១ កាតារ ប៉ះ អារ៉ាប់រួម (កីឡដ្ឋាន Al Janoub Stadium វេលាម៉ោង១០:០០យប់)
១១ ធ្នូ ២០២១ អេហ្សីប ប៉ះ ស៊ូដង់ (កីឡដ្ឋាន Al Bayt Stadium វេលាម៉ោង៨:០០យប់)
១១ ធ្នូ ២០២១ ម៉ារ៉ុក ប៉ះ អាល់ហ្សេរី (កីឡដ្ឋាន Al Thumama Stadium វេលាម៉ោង១០:០០យប់)។

ការបរិច្ឆេទវគ្គ៤ក្រុមចុងក្រោយ៖
– ១៥ ធ្នូ ២០២១ (កីឡដ្ឋាន Stadium 974 វេលាម៉ោង៨:០០យប់)
១៥ ធ្នូ ២០២១ (កីឡដ្ឋាន Al Thumama Stadium វេលាម៉ោង១០:០០យប់)

ការបរិច្ឆេទប្រកួតយកលេខ៣៖
១៨ ធ្នូ ២០២១ (កីឡដ្ឋាន Stadium 974 វេលាម៉ោង១:០០រសៀល)

ការបរិច្ឆេទវគ្គផ្តាច់ព្រ័ត្រ៖
១៨ ធ្នូ ២០២១ (កីឡដ្ឋាន Al Bayt Stadium វេលាម៉ោង៨:០០យប់)៕

Telegram-Troryorng
Share.