ការប្រកួត​ជម្រុះ​តាម​ពូ​ល​នៃពានរង្វាន់ UEFA Champions League ​ឈាន​ចូល​ដល់​ជុំ​ចុងក្រោយ នៅ រាត្រី​ថ្ងៃ​ពុធ​ ទី៨ ខែធ្នូ ឆ្នាំ២០២១ ដោយក្រុមបិសាចក្រហម Manchester United ត្រូវបើកទ្វារកីឡដ្ឋាន Old Trafford របស់ខ្លួនទទួលស្វាគមន៍ ក្រុមអ្នកមានស្វីស Young Boys វេលាម៉ោង៣:០០រំលងអធ្រាត្រ។

ខ្សែការពារសញ្ជាតិបារាំង Raphael Varane និងខ្សែប្រយុទ្ធអ៊ុយរូហ្គាយ Edinson Cavani បានវិលត្រលប់មកហ្វឹកហាត់ឡើងវិញក្រោយជាសះស្បើយពីរបួសសរសៃពួរ បន្ទាប់ពីអវត្តមានអស់រយ:ពេល៤សបា្តហ៍។

គួរបញ្ជាក់ឲ្យដឹងថាកាលពីជើងទី១ Man United បានរងបរាជ័យក្រោមថ្វៃជើង Young Boys ក្នុងលទ្ធផល ២-១ យ៉ាងអាម៉ាស នៅ កីឡាដ្ឋាន Wankdorf Stadium ជាពិសេសខ្សែការពារ Aaron Wan-Bissaka ទទួលបានកាតក្រហមបណ្តេញចេញពីការប្រកួត។

តារាងចំណាត់ថ្នាក់ពូល F៖
១. Man United មាន១០ពិន្ទុ ពីការលេង៥ប្រកួត ឈ្នះ៣ ស្មើ១ និងចាញ់១
២. Villarreal មាន៧ពិន្ទុ ពីការលេង៥ប្រកួត ឈ្នះ២ ស្មើ១ និងចាញ់២
៣. Atalanta មាន៦ពិន្ទុ ពីការលេង៥ប្រកួត ឈ្នះ១ ស្មើ៣ និងចាញ់១
៤. Young Boys មាន៤ពិន្ទុ ពីការលេង៥ប្រកួត ឈ្នះ១ ស្មើ១ និងចាញ់២។

បច្ចុប្បន្ន Man United បានកក់កៅ អីវគ្គ១៦ក្រុមចុងក្រោយរួចរាល់ ខណ: Young Boys អស់ឱកាសទៅ វគ្គបន្តទៀតហើយ ដោយឡែក១គូទៀតនៅ ក្នុងពូល F ដូចគ្នាគឺជាការជួបគ្នារវាង Atalanta ទល់នឹង Villarreal អ្នកឈ្នះនឹងឡើងទៅ កាន់វគ្គបន្ត៕

Telegram-Troryorng
Share.