
សហព័ន្ធកីឡាបាល់ទះកម្ពុជា បានបញ្ជូនឈ្មោះមន្ត្រីចំនួន៤រូប ចូលរួមសិក្សាតាមប្រព័ន្ធអ៊ីនធើណែត ជាមួយអ្នកបច្ចេកទេសអន្តរជាតិ ដើម្បីពង្រឹងសមត្ថភាពបន្ថែម ទោះបី ពេលនេះស្ថិតនៅក្នុងស្ថានភាពកូវីដ-១៩ ក៏ដោយ។
ប្រភពបានបញ្ជាក់ថាមន្ត្រីសហព័ន្ធចំនួន៤រូបបានចូលរួមវគ្គបណ្ដុះបណ្ដាលតាម Zoom មាន លោក ទែន ឡន, ង៉ូវ សុងងី , ឃិន សុភក្តិ និង លោក ជា តុលា។ វគ្គសិក្សានេះធ្វើបទបង្ហាញដោយមន្ត្រីជំនាញមកពីសហព័ន្ធកីឡាបាល់ទះប្រចាំទ្វីបអឺរ៉ុប (CEV) រយៈពេល ៣ ថ្ងៃគឺថ្ងៃទី ៦ , ១២ និង ២០ ឧសភា ខាងមុខ។

ចំពោះវគ្គបណ្ដុះបណ្ដុះបណ្ដាលដែលធ្វើឡើងថ្ងៃទី ៦ ឧសភា ម្សិលមិញត្រូវធ្វើបទបង្ហាញលើប្រធានបទ «Volleyball Passion» ឬបកប្រែជាខេមរភាសាថា «ក្ដីស្រលាញ់នៃបាល់ទះ» ដោយលោក Popelka មកពីសាធារណរដ្ឋឆេក។

