ក្រុមអ្នកមានបុណ្យ FC Barcelona បានធ្លាក់ចេញពីពាន UEFA Champions League ត្រឹមវគ្គចែកពូល ក្រោយរងបរាជ័យក្រោមថ្វៃជើង Bayern München ៣-០ នៅ ប្រកួតចុងក្រោយ នាកីឡដ្ឋាន Allianz Arena។

៣គ្រាប់របស់ម្ចាស់ជើងឯក Bundesliga ៣១សម័យកាល សម្រេចដោយកីឡាករ Mueller នៅ នាទី៣៤, Sane នាទី៤៣ និងខ្សែបម្រើវ័យក្មេង Musiala នាទី៦២ ធ្វើឲ្យ Barcelona ធ្លាក់ទៅ លេខ៣ ខណ:Benfica ឡើងមកឈរលេខ២ ក្រោយយកឈ្នះ Dynamo Kyiv ២-០។

ដូច្នេះពូល E ក្រុមដែលអាចឡើងទៅ វគ្គ១៦ចុងក្រោយគឺ Bayern Munich និង Benfica ដោយឡែក Barcelona ធ្លាក់ទៅ លេង Europa league ខណ:ក្រុមលេខ៤ Dynamo Kyiv អស់ឱកាសលេងពានទាំងអស់៕

Telegram-Troryorng
Share.