សម្រាប់​ហ្វេ​ន​អ្នកគាំទ្រ​និយម​ចូលចិត្ត​ការប្រកួត​បវ​រ​កញ្ញា​ចក្រ​វា​ឡ ឬ Miss Universe  គេ​បានកត់សម្គាល់​ឃើញថា ឈុត​តំណាង​ជាតិ​របស់ Miss Universe Vietnam គឺ​បាន​រចនា​ម៉ូដ​ឡើង ដើម្បី​បង្ហាញ​ពី​អត្ត​សញ្ញាណ​ម្ហូបអាហារ​ល្បី​ប្រចាំ​ប្រទេស​វៀតណាម។ នៅ ក្នុង​ថ្ងៃនេះ​សារព័ត៌មាន​ត្រយង​ផ្នែក​សិល្បៈ​កម្សាន្ដ សូម​លើកយក​ឈុត​តំណាង​ជាតិ Miss Universe Vietnam ទាំង៣ជំនាន់​មក​បង្ហាញជូន​មិត្ត​អ្នកគាំទ្រ។ តើ​មាន​ឈុត​ណាខ្លះ? ហើយ​ស្ថិតនៅក្នុង​ការប្រកួត​ឆ្នាំ​ណាខ្លះ​ដែរ ? តោះ​ទស្សនា​ខាងក្រោម​នេះ ៖

១. ឈុត​តំណាង​ជាតិ Miss Universe Vietnam 2018

បវរកញ្ញា H’Hen Nie បាន​គ្រង​ឈុត​តំណាង​ជាតិ​ដែលមាន​សណ្ឋាន​ជា «នំប៉័ង​ដាក់​សាច់» ដែលជា​រចនា​ម៉ូដ​ដោយ​លោក Pham Phuoc Dien។ បវរកញ្ញា​រូបនេះ បាន​អះអាង​នៅលើ​វេទិកា​ប្រកួត​អន្ដរជាតិ​បង្ហាញ​ពី​អត្ថន័យ​ឈុត​នេះ​ថា «នំប៉័ង​ដាក់​សាច់» ត្រូវបាន​ជនជាតិ​វៀតណាម និយម​បង្ហាញ​ប្រភេទ​អាហារ​មួយ​នេះ​ទៅកាន់​ភ្ញៀវ​ទេសចរណ៍​ដែល​មកលេង​ប្រទេស​វៀតណាម។ ហើយ«នំប៉័ង​ដាក់​សាច់» ត្រូវបាន​ជនជាតិ​នេះ ចាត់ទុកជា​អាហារ​វប្បធម៌​មួយ ដែលមាន​ភាពងាយស្រួល​ជាងគេ និង​ជា​អត្តសញ្ញាណ​នំ បាញ់​មី ។

២. ឈុត​តំណាង​ជាតិ Miss Universe Vietnam 2019

ឈុត​តំណាង​ជាតិ Miss Universe Vietnam នៅក្នុង​ឆ្នាំ 2019 មាន​រូបរាង​ជាង «ឧបករណ៍​ឆុង​កាហ្វេ»  ដែល​គ្រង​ដោយ​បវរកញ្ញា Hoang Thuy និង​រចនា​ម៉ូដ​ដោយ​លោក Tran Nguyen Minh Duc។ ឈុត​នេះ​ត្រូវបាន​បង្ហាញ​អត្ថន័យ​ឱ្យឃើញថា កាហ្វេ ជា​ប្រភេទ​ភេសជ្ជៈ​ដ៏​ពេញនិយម​ក្នុងប្រទេស​វៀតណាម ហើយ​ប្រជាជន​ប្រទេស​នេះ និយម​ទទួលទាន​កាហ្វេ​ខ្មៅ ដែល​ប្រើ​ឧបករណ៍​ឆុង​កាហ្វេ​បែប​បុរាណ និង​ឱ្យ​ឈ្មោះថា ហ្វ៊ី​ន

៣.ឈុត​តំណាង​ជាតិ Miss Universe Vietnam 2021

នៅក្នុង​ឆ្នាំ២០២១នេះ រៀង​ប្លែក​ពីឆ្នាំមុនៗបន្ដិច ដោយសារតែ​ឈុត​តំណាង​ជាតិ​មួយ​នេះ បាន​ដកស្រង់​អាហារ​ចេញពី​តំបន់​ខេត្ត​កម្ពុជា​ក្រោម នេះ​គឺ​ឈុត «អន្សម​ស្នូល​ពង​ទាប្រៃ»។ កម្មវិធី​ប្រកួត Miss Universe ឆ្នាំ2021 ឆ្នាំនេះ បវរកញ្ញា​វៀតណាម មាន​គោលបំណង​បង្ហាញ​ឆាក​អន្ដរជាតិ​ឱ្យដឹងថា ឈុត​នេះ​បានបង្ហាញ​អត្ថន័យ​នៃ​ប្រពៃ​ទំនៀម​ទំលាប់​នៃ​ការច្នៃប្រឌិត​មុខម្ហូប​អាហារ​របស់​វៀត​ណា​ម។ ឈុត​នេះ​នឹង​គ្រង​ដោយ​បវរកញ្ញា Kim Duyen ជា Miss Universe Vietnam 2021 ។

Telegram-Troryorng
Share.