ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រកួត​ចាញ់​ក្រុម​ឥណ្ឌូណេស៊ី ការប្រកួតទី២​នៅ ក្នុងពូល B នៃ​ពានរង្វាន់​បាល់ទាត់ AFF Suzuki Cup 2020 ៤-២ នៅ​ យប់​ថ្ងៃព្រហស្បត្តិ៍ ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២១ លើ​ទីលាន​កីឡដ្ឋាន Bishan Stadium ក្នុង​ប្រទេស​សិង្ហបុរី។

ការ​ប្រកួត​ដែល​កាត់​សេចក្ដី​ដោយ​លោក​អាជ្ញាកណ្ដាល Yaqoob Said Abdullah Baqi ជនជាតិ​អូម៉ង់ គ្រាប់​បាល់​ជ័យជម្នះ​របស់​ម៉ាឡេស៊ី រក​បាន​ដោយ​ខ្សែបម្រើ​ Rachmat Iraianto នៅ​ នាទី​៤ និង​នាទី​៣៣, ​ខ្សែ​បម្រើ​ Evan Dimas នៅ ​នាទី​១៧ និងខ្សែបម្រើ Ramai Melvin Rumakiek នៅ នាទី៥៤។

ខណ:២គ្រាប់របស់គោព្រៃកម្ពុជា សម្រេចដោយការតែតបញ្ចូលទីរបស់​ខ្សែការពារ​ ​យ៉ឺ សាហ្វី ​នៅ​ នាទី​៣៧ និងបាល់ហ្វីឃីតពីចម្ងាយដោយខ្សែ​ប្រយុទ្ធ​ ប្រាក់ មុន្នីឧត្តម នៅ​ នាទី​៦០។​

ការប្រកួតនៅ ក្នុងវគ្គទី២ កម្ពុជា ហាក់ធ្វើបានល្អជាពិសេសការគ្រប់គ្រងបាល់ និងបង្កើតឱកាសស៊ុតទៅ លើក្រុមឥណ្ឌូណេស៊ីបានច្រើន គឺផ្ទុយពីអ្វីដែលលោក Shin Tae-yong បាននិយាយមុនការប្រកួតថានឹងមិនឱ្យកម្ពុជាមានបាល់លេងស្រួលៗឡើយ។

អត្ថបទពាក់ព័ន្ធ៖គ្រូឥណ្ឌូណេស៊ី «យើងនឹងមិនឱ្យកម្ពុជាមានបាល់លេងស្រួលៗទេ»

សម្រាប់​ប្រកួត​បន្ទាប់​កម្ពុជា ត្រូវ​ជួប​​ឡាវ វេលា​ម៉ោង​៤:៣០នាទី​ល្ងាច​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០២១ និង​ចុងក្រោយ កម្ពុជា ជួប​វៀតណាម នៅ​ម៉ោង​៧:៣០នាទី​ល្ងាច​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ឆ្នាំ​២០២១ លើ​ទីលាន​កីឡដ្ឋាន​ជាមួយ​គ្នា៕

ស្ថិតិគ្រប់គ្រងបាល់
Telegram-Troryorng
Share.