ការបើកបរបំពានស្លាកសញ្ញា «ហាមបត់ឆ្វេង » នៅតែកើតមានញាំងឲ្យសមត្ថកិច្ចចុះអប់់រំផ្សព្វផ្សាយ ឲ្យមានការគោរពច្បាប់ចរាចរណ៍។

លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃ០៧ ខែធ្នូ ឆ្នាំ២០២១ បានបញ្ជាកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បន្តចុះពន្យល់អប់រំ ដល់បងប្អូនសាធារណៈជន អ្នកបើកបរយានយន្តគ្រប់ប្រភេទ ដែលប្រើប្រាស់ផ្លូវជាប់សាលាសង្កាត់លេខ២ (ផ្លូវមិត្តភាព ឬផ្លូវលេខ៨០០) ឡើងទៅវត្តលើ ភ្ជាប់ទៅផ្លូវជាតិលេខ៤ (ផ្លូវលេខ៨០១) ឲ្យអនុវត្តន៍តាមផ្លាកបញ្ជាចរាចរណ៍ ក្រោយអាជ្ញាធរដាក់ផ្លាកបញ្ជាចរាចរណ៍ «ហាមបត់ឆ្វេង» នៅចំណុចផ្លូវនោះ ទាំងពេលបត់ឡើងទៅលើ និងទាំងចុះផ្លូវចំណោតមកក្រោម។


សូមបញ្ជាក់ថា ក្រោយពីការចុះពន្យល់អប់រំរួច សមត្ថកិច្ចជំនាញ នឹងធ្វើការចុះផាកពិន័យ ចំពោះអ្នកបើកបរទាំងឡាយណាដែលមិនបានគោរពតាមច្បាប់ចរាចរ បូករួមជាមួយករណីមិនពាក់មួកសុវត្ថិភាព មិនដាក់កញ្ចក់ មិនពាក់ខ្សែក្រវ៉ាត់ជាដើម៕

ប្រភព៖ ប្រជាជន ខេត្តព្រះសីហនុ

Share.