អ្នកកាសែតមិនចាំបាញ់មានគ្រប់លក្ខណៈនោះទេ ឲ្យតែស្រឡាញ់អាចក្លាយជាអ្នកសារព័ត៌មាន។ ប៉ុន្ដែពេលក្លាយជាអ្នកសារព័ត៌មាន ត្រូវតែគោរពក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ដែលជាអាវក្រោះការពារកិត្តិយសយើងផង និងអង្គភាពយើងផង។ នេះជាការលើកឡើងរបស់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដែលបានថ្លែងក្នុងពិធីបិទវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៨ ស្ដីពី «កូវីដ១៩ បញ្ហាប្រឈម និងឱកាសសម្រាប់វិស័យសារព័ត៌មាន នៅសណ្ឋាគារហ៊ីម៉ាវ៉ារី នាព្រឹកថ្ងៃទី ១១ ខែធ្នូ ឆ្នាំ២០២១។

ឯកឧត្តម ខៀវ កញារីទ្ធ បានទទួលស្គាល់ថា នៅអំឡុងនៃការផ្ទុះជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ជាសាកល នៅក្នុងនោះក៏បានប៉ះពាល់ដល់អ្នកសារព័ត៌មានផងដែរ។ «វិទ្យុក៏ពិបាក ទូរសទស្សន៍ក៏ពិបាក កាសែតវិជ្ជាជីវៈក៏ពិបាក ប៉ុន្ដែទូរទស្សន៍អនឡាញបើកកម្រិតទ្រង់ទ្រាយតូច អាចរស់បាន»។

ការលើកឡើងរបស់ ឯកឧត្តម ខៀវ កាញារីទ្ធ ខាងលើនេះ ធ្វើឡើងបន្ទាប់ពីគេសង្កេតឃើញថា មួយរយៈចុងក្រោយនេះ សារព័ត៌មានអនឡាញកើតមានច្រើនអំឡុង នៃការផ្ទុះជំងឺកូវីដ១៩ ហើយស្របនឹងប្រជាជនមួយចំនួន និយមតាមដានរឿងរ៉ាវឈ្លោះគ្នា ស្នេហាត្រីកោណ  ឬរឿងអាស្រូវអ្វីមួយ ដែលបញ្ហានេះធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នព័ត៌មានអាជីព។ ម៉្លោះហើយ ទីផ្សារសារព័ត៌មានអនឡាញមួយចំនួនហាក់រកចំណូលបានទៅវិញ។

បើទោះបីជាបែបនេះ ឯកឧត្តម ខៀវ កញ្ញារីទ្ធ បានបញ្ជាក់ថា ថ្វីបើអាជីពអ្នកសារព័ត៌មាន មិនមានសាលាប្រឡង ដើម្បីធ្វើការងារអ្នកសារព័ត៌មាន ដោយគ្រាន់តែស្រឡាញ់អាជីពមួយនេះ អាចក្លាយទៅជាអ្នកសារព័ត៌មានហើយក្ដីនោះ ក៏ឯកឧត្តមបញ្ជាក់ នៅពេលក្លាយជាអ្នកសារព័ត៌មាន ត្រូវចាំបាច់គោរពគោលការណ៍ នៃក្រមសីលធម៌ វិជ្ជាជីវៈអ្នកសារព័ត៌មាន ដើម្បីមានអាវក្រោះការពារកិត្តិយសយើងផង និងអង្គភាពយើងផង។

នៅចំពោះមុខអ្នកសារព័ត៌មានជិត ៧០នាក់ មកពីជិត៥០អង្គភាព នៅឯវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៨ ឯកឧត្តម ខៀវ កាញារីទ្ធ បានជំរុញឲ្យអ្នកសារព័ត៌មានប្រកាន់ខ្ជាប់នូវក្រមសីលធម៌ និងអ្នកសារព័ត៌មានត្រូវប្រកាន់ខ្ជាប់តួនាទីជាអ្នកផ្ដល់ព័ត៌មានពិត ទៅកាន់សាធារណជន និងពីសាធារណជន ទៅកាន់ថ្នាក់ដឹកនាំ។

ទាក់ទងទៅនឹងស្ថានភាពជំងឺកូវីដ១៩ លោក ប៉ែន បូណា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា ជំងឺកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ស្ទើរគ្រប់វិស័យ ក្នុងនោះក៏មានវិស័យសារព័ត៌មាន ដែលរងផលប៉ះពាល់ដូចជា មានអ្នកកាសែតឆ្លងជំងឺកូវីដ១៩ អង្គភាពសារព័ត៌មានធ្លាក់ចំណូល ឈានទៅកាត់បន្ថយប្រាក់ខែ និងបញ្ឈប់បុគ្គលិកក៏មាន។ ទន្ទឹមនឹងរកឃើញចំណុចអវិជ្ជមាន ដែលរងផលប៉ះពាល់ដល់អ្នកសារព័ត៌មាន លោក ប៉ែន បូណា បានលើកឡើងថា រយៈពេល២ឆ្នាំ នៃការផ្ទុះជំងឺកូវីដ១៩នេះ ក៏បានធ្វើឲ្យអ្នកសារព័ត៌មានស្រូបបទពិសោធថ្មីៗផងដែរ។

ដើម្បីជ្រាបកាន់តែច្បាស់ពីស្ថានភាពអ្នកសារព័ត៌មាន ប្រឈមបញ្ហាអ្វីខ្លះ ហើយទទួលបានបទពិសោធថ្មីអ្វីខ្លះ នៅអំឡុងនៃការជំងឺកូវីដ១៩ ក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ ប្រិយមិត្តសារព័ត៌មានទាំងត្រយង ទាំងអស់គ្នា សូមអានសារទាំងស្រុង នៃសេចក្ដីថ្លែងការណ៍រួម នៃវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជាលើកទី១៨ ទាំងស្រុងដូចខាងក្រោមនេះ ៖

Share.