ព្រះ​ រស់​ ​គឺ​ជា​ ​ឈ្មោះ​ឪពុក​ម្ដាយ​ ​ដែល​ ​មនុស្ស​ ​ទូទៅ​ ​បាន​ដឹង​ ​បាន​ឮ​ ​តាម​រយៈ​ ​បទ​ ​ចម្រៀង​ គម្ពី​ ​ឯកសារ​ ​និង​ ​ធម្មទេសនា​ ​របស់​ព្រះ​សង្ឃ​ ​ជា​ដើម​។​ ​ ក្នុង​ទ្រឹស្ដី​ ​ព្រះ​ពុទ្ធ​សាសនា​ ​តែង​តែ​ ប្រៀន​ប្រដៅ​ ​ដាស់សតិ​ជា​រឿយៗ​ ​ឲ្យ​ ​កូន​ប្រុស​ ​ស្រី​ ​ទាំង​ឡាយ​ ​ស្គាល់​គុណ​ស្គាល់​ទោស​ និង​តបស្នង​សងគុណ​ ​លោក​ ​ទាំងទ្វេ​ ​ទៅ​តាម​លទ្ធភាព​ដែល​អាច​ធ្វើ​ទៅ​បាន​ចំពោះ​ ​ការ​លះបង់​ របស់​លោក​ ​ក្នុង​ការ​ផ្ដល់​កំណើត​ ​ ការ​ចិញ្ចឹម​ ​បីបាច់​ ​ថែរក្សា​ ​តាំង​ពី​ ​តូច​ក្រូច​ឆ្មា​ ​មក​ នោះ​។​ តែ​អ្វី​ដែល​សំខាន់​ជាង​ការ​ចង់​បាន​ការ​ធ្វើ​តប​ពី​កូនៗ​នោះ​ គឺ​ឪពុកម្ដាយ​តែង​បន់ស្រន់​បួងសួង​ប្រាថ្នា​ឱ្យ​កូន​ទទួល​បាន​នូវ​សេចក្ដី​សុខ​៥​យ៉ាង​។​

សេចក្ដី​សុខ​ ​ទី​១​ ​គឺ​ ​ចង់​ឃើញ​ ​កូន​ប្រុស​ ​ស្រី​ ​របស់​លោក​ ​មាន​ ​សុខភាព​ ​ល្អ​!​ ​អារម្មណ៍​ របស់​លោក​ ​ឪពុក​ ​អ្នក​ ​ម្ដាយ​ ​គឺ​ ​នៅ​ជាប់​ ​ជាមួយ​កូន​ៗ​ជានិច្ច​ ​នៅ​ ​ពេល​ឮ​ ​ឬ​ ​ដឹង​ថា​កូនៗ​របស់​លោក​ មាន​ ​ជំងឺ​ដង្កាត់​។​ ​ក្នុង​ ​ចិត្ត​ ​របស់​លោក​ ​គឺ​មាន​ ​ការព្រួយ​បារម្ភ​ ​ខ្លាំង​ ​ជាង​ ​នៅ​ពេល​ ​ខ្លួន​ របស់​លោក​ ​ឈឺ ​ទៅ​ទៀត​។​

សេចក្ដី​សុខ​ ​ទី២​ ​គឺ​ ​ចង់​ឃើញ​កូនៗ​ចេះ​ ​ស្រឡាញ់​ ​បង​ប្អូន​ ​និង​ ​រស់​នៅ​ ​យ៉ាង​ ​សុខសាន្ត​ ជាមួយ​ ​បងប្អូន​!​ ​គ្មាន​ ​ឪពុកម្ដាយ​ ​ឯណា​ ​ចង់​ឃើញ​កូន​ៗ​ទាំងឡាយ​ ​របស់​លោក​ ឈ្លោះ​ប្រកែក​ ​ទាស់ទែង​ ​គ្នា​ ​នោះ​ទេ​ ​ព្រោះ ​សេចក្ដី​ស្រឡាញ់​ ​របស់​លោក​ ​ចំពោះ​កូន​ៗ​មាន​ស្មើ​ៗ​គ្នា​ គ្មាន​ ​អ្នកណា​ ​លើស​ ​អ្នកណា​ ​នោះ​ឡើយ​។​

សេចក្ដី​សុខ​ ​ទី​៣​ ​គឺ​ ​ចង់​ឃើញ​កូន​ៗ​ទាំងឡាយ​ ​របស់​លោក​ ​រៀ ន​ ​សូត្រ​ ​បាន​ ​ខ្ពង់ខ្ពស់​ មាន​ចំណេះដឹង​ ​ជ្រៅជ្រះ​!​ ​ពេល​ឃើញ​កូន​ៗ​មាន​ចំណេះដឹង​សួរ​ថា​ ​ឪពុកម្ដាយ​​ ឯណា​ ដែល​ ​មិន​ សប្បាយចិត្ត​ ​មិន​ ​រីករាយ​ ​មិន​មាន​ មោទកភាព​ ​ចំពោះ​ ​ការ​តស៊ូ​ ​និង​ ​ការ​ខិតខំ​ ​ប្រឹងប្រែង​ ​រប ស់​ ​កូន​។​

សេចក្ដីសុខ​ ​ទី​៤​ ​គឺ​ ​ចង់ឃើញ​កូនៗ​មាន​ការងារ​ ​ល្អ​ ​ ​មាន​តួនាទី​ ​ល្អ​ឋានៈ​ខ្ពង់ខ្ពស់​ នៅ​ក្នុង​ សង្គម​ មាន​កិត្តិយស​ ​សេចក្ដី​ថ្លៃថ្នូរ​ចំពោះ​កូនៗ​ខ្លួន​ឯង​គ្រួសារ​ ​និង​ ​សង្គម​ជាតិ​។​

សេចក្ដី​សុខ​ ​ទី​៥​ ​គឺ​ ​ចង់​ឃើញ​កូនៗ​មាន​ ​ទំនាក់ទំនង​ ​ល្អ​ ​ជាមួយ​ ​មនុស្ស​ ​នៅ​ក្នុង​ ​សង្គម​ មាន​កេរ្តិ៍​ឈ្មោះ​ ​ល្អ ​មិន​ បង្ករ​ឲ្យ​មាន​បញ្ហា​ ​ដល់ ​សង្គម​ដែល​នាំ​ឲ្យ​លំបាក​ដល់​លោក​ ​ដល់​ ​ចិត្ត​ របស់​លោក​។​

​ទាំង​៥​ នេះ​ជា​សេចក្ដី​ប្រាថ្នា​របស់​ឪពុកម្ដាយ​ឱ្យ​កូន​មាន​។​ ​ត្រឡប់​មក​វិញ ​ ​នៅ​ពេល​ដែល​កូន​មាន​ទាំង​៥​នេះ​ ​ក៏​ជា​សេចក្ដីសុខ​របស់​ឪពុកម្ដាយ​វិញ​ដែរ​។ បើ​កូន​អាច​បំពេញ​បាន​ដូច្នេះ​ ឈ្មោះ​ថា​កត្តញ្ញូ​ចំពោះ​អ្នក​មាន​គុណ​ហើយ​។​ អ៊ីចឹង​ទេ​គប្បី​បំពេញ​សេចក្ដី​សុខ​នេះ​ជូន​អ្នកមាន​គុណ​យើង​។​

សរុប​សេចក្ដី​ទៅ​ ​ សេចក្ដី​សុខ​ ​ពិត​ ​របស់​ ​ឪពុកម្ដាយ​ ​ពេល​ខ្លះ​ ​មិន​អាច​ ​កើត​មាន​ឡើង​ ​ដោយ​ គ្រាន់​តែ​កូនៗ​យក​លុយ​ ​យក​ ​ទ្រព្យ​សម្បត្តិ​ ​ឬ​ ​បង្ហាញ​ ​សកម្មភាព​ ​ចំពោះ​មុខ​ ​លោក​ ​ធ្វើ​ ​ដូច​ គោរព​ ​ស្រឡាញ់​ ​ចំពោះ​ ​លោក​ ​នោះ​ទេ​។​ ​ប៉ុន្តែ​ ​សេចក្ដីសុខ​ ​របស់​លោក​ ​គឺ ​ផ្ដើម​ចេញ​ពី​ ​ទង្វើរ​ ចេញ​ពី​ ​បេះដូង​ ​របស់​កូន​ៗ​ ​ដែល​ ​ព្យាយាម​ ​ធ្វើ​ខ្លួន​ឲ្យ​ក្លាយ​ជា​ ​មនុស្ស​ ​ល្អ​ ​មនុស្ស​ ​មាន​តម្លៃ​ មាន​ ​កិត្តិយស​​ ជូន​ ​ដល់​ ​គ្រួសារ​ ​និង​ ​សង្គម​ជាតិ​។ ​មាតា​បិតា​ ​មួយ​ចំនួន​ធំ​ ​មិន​ដែល​ មាន​បំណង​ ​ចង់​បាន​ ​អ្វី​ ​ពី​កូន​ៗ​វិញ​​ នោះ​ទេ​ ​គឺ​ ​សុំ ​ត្រឹម​តែ​ ​ឃើញ​កូនៗ​របស់​លោក​ ​មាន​ សេចក្ដីសុខ​ ​មាន​ចំណេះដឹង​ ​មាន​ ​ការងារ​ ​សមរម្យ​ ​ចេះ ​ស្រឡាញ់​ ​បងប្អូន ​មាន​ ​ទំនាក់ទំនង​ ល្អ​ ​ចំពោះ ​មនុស្ស​ ទូទៅ​ ​នេះ​ហើយ​ ​ជា​ ​សេចក្ដី​សុខ​ ​ពិត​របស់​លោក​៕​

​ព្រះ​ភិក្ខុ​​ ​ ​សុង​ ​ ​ភត្រា​
សមាជិក​ក្រុម​ការងារ​សិក្ខា​សាលា​ ​ និង​អប់រំ​សីលធម៌​៣​ខេត្ត

Share.