បវរកញ្ញា ងិន ម៉ារ៉ាឌី ធ្វើបានយ៉ាងល្អក្នុងការប្រកួត Miss Universe 2021 វគ្គផ្ដាច់ព្រ័ត្រនៅ ព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ។ បើទោះបីជាមិនឈានដល់វគ្គបន្ដបន្ទាប់ទៀតក្នុងការដណ្ដើមមកុដ តែអ្នកគាំទ្រខ្មែរយើង នៅ តែពេលសរសើរបវរកញ្ញា ងិន ម៉ារ៉ាឌី និងលើកទឹកកញ្ញាជានិច្ច។

បន្ទាប់ពីបញ្ចប់ការប្រកួតកញ្ញា ងិន ម៉ារ៉ាឌី បានបង្ហោះសារអរគុណដល់អ្នកគាំទ្រទាំងអស់ តាមរយៈហ្វេសប៊ុករបស់កញ្ញាថា «នាងខ្ញុំបានប្រឹងប្រែងអស់ពីសមត្ថភាពរបស់នាងខ្ញុំហើយ ដើម្បីបងប្អូនទាំងអស់គ្នា ដើម្បីកម្ពុជា។ សូមអរគុណពុកម៉ែបងប្អូនដែលតែងតែនៅពីក្រោយ គាំទ្រ ស្រលាញ់ និងផ្តល់កំលាំងចិត្តដល់រូបនាងខ្ញុំកន្លងមក 🇰🇭🙏🏻»។

បើទោះបីជា ម៉ារ៉ាឌី មិនបានគ្រងមកុដ Miss Universe 2021 ក៏ដោយ តែអ្នកគាំទ្រទាំងអស់នៅ តែមិនអាចបំភេចការខិតខំប្រឹងប្រែងរបស់កញ្ញាក្នុងការលើកស្ទួយមុខមាត់ប្រទេស តាមរយៈការប្រកួតនៅ លើវេទិកាអន្ដរជាតិមួយនេះឡើយ និងរង់ចាំគាំទ្រកញ្ញារហូត ព្រមទាំងជូនពរឱ្យដំណើរវិលត្រឡប់មកប្រទេសកម្ពុជាវិញ ប្រកបដោយសុខសុវត្ថិភាព៕

Share.