អធិរាជស Real Madrid បន្តភាពខ្លាំងរបស់ខ្លួនក្រោយយកឈ្នះ Atlético Madrid របស់លោក Diego Simeone លទ្ធផល ២-០ នៅ ក្នុងកីឡដ្ឋាន Estadio Santiago Bernabéu នារាត្រីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១។

គួរបញ្ជាក់ឲ្យដឹងថា Real Madrid មិនដែលចាញ់ Atlético Madrid ម្តងណាឡើយនៅ ក្នុងជំនួប Madrid Derby ១២លើកចុងក្រោយនៅ ក្នុងក្របខណ្ឌ La Liga ដោយឈ្នះ៥លើក និងស្មើ៧ដង ខណ:៤ប្រកួតចុងក្រោយ Real Madrid ឈ្នះ៣ដង ស្មើ១ដង។

ខណ:ក្លិបអ្នកមានបុណ្យ FC Barcelona ទទួលបានត្រឹម១ពិន្ទុប៉ុណ្ណោះ ក្រោយស្មើគ្នា ២-២ ជាមួយ Osasuna ចំណែកឯ Real Sociedad បានចាញ់ Real Betis យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០។

បច្ចុប្បន្ន Real Madrid មាន៤២ពិន្ទុបង្កេីនគម្លាតពីក្រុមលេខ២​ Sevilla ចំនួន៨ពិន្ទុ​, Atletico Madrid និងReal Sociedad ចំនួន១៣ពិន្ទុ ខណ:លើស Barcelona រហូតដល់ទៅ​ ១៨ពិន្ទុ​៕

Telegram-Troryorng
Share.