កាល​ពី​យប់​មិញ​នេះ​ បេក្ខជន​ សួ វិចិត្រ ដែល​មាន​ដើម​កំណើត​នៅ​ ខេត្ត​ពោធិ៍សាត់​បាន​ឆក់​យក​បេះដូង​ទស្សនិកជន​ឱ្យ​អាណិត​ខ្លោច​ចិត្ត​ តាម​រយៈ​ការ​រៀបរាប់​ពី​ជីវិត​សែន​កម្សត់​របស់​លោក​ ដែល​ជា​កូន​កើត​ចេញ​ពី​ត្រកូល​ក្រខ្សត់​ មិនបាន​រស់​នៅ​ ជាមួយ​នឹង​ម្ដាយ​នោះ​ទេ​ តែ​ត្រូវ​បាន​ជីតា​ជួយ​រើស​យក​ទៅ​ ចិញ្ចឹម​ ដូច្នេះ​ក្នុង​នាម​ជា​កូន​កំព្រា​មួយ​រូប​​លោក​ត្រូវ​តស៊ូ​ក្នុង​ជីវិត​យ៉ាង​ខ្លាំង​។

នៅ​ ក្នុង​ការ​ប្រកួត​ប្រលង​ចម្រៀង​ Beat the Best របស់​ស្ថានីយទូរទស្សន៍ហង្សមាស បេក្ខជន​រូប​នេះ​​បាន​លើក​យក​បទ​ចម្រៀង​មួយ​បទ​របស់​លោក​ ឆាយ​​ វីរៈយុទ្ធ​ មាន​ចំណង​ជើង​ថា​ «កុំឱ្យ​គេ​ឈឺចាប់​ដោយសារ​បង​» មក​បកស្រាយ​។

សំនៀង​របស់​ សួ វិចិត្រ តាមរយៈ​បទ​ «កុំ​ឱ្យ​គេ​ឈឺចាប់​ដោយសារ​​បង» បាន​អន្ទង​ចិត្ត​ធ្វើ​ឱ្យ​គណៈកម្មការទាំង៤​រូប​សម្រេចចិត្ត​ឱ្យ​លោក​បន្ត​ទៅ វគ្គ​បន្ទាប់​ទៀត។ ចំណែក​ទស្សនិកជន​ពិសេស​អ្នក​គាំទ្រ​របស់​លោក​វិញ​ក៏​ពេញ​ចិត្ត​ជា​ខ្លាំង​ចំពោះ​ការ​សម្រេចចិត្ត​របស់​គណៈ​កម្មការ​ដែរ​ព្រោះ​គ្រប់​គ្នា​សុទ្ធតែ​ទទួល​ស្គាល់​សមត្ថភាព​សំឡេងដ៏​ផ្អែម​ពីរោះ​របស់​លោក​។

សម្រាប់​ សួ វិចិត្រ មិន​ត្រឹម​តែ​ជា​បេក្ខជន​ម្នាក់​ធម្មតា​នោះ​ទេ ព្រោះ​កន្លង​មក​នេះ​​លោក​ក៏​ជា​​តារា​ចម្រៀង​ Youtube ដែល​ច្រើន​ច្រៀង​ Cover បទ​ចម្រៀង​របស់​តារា​ល្បីៗ​ហើយ​មាន​ចំនួន​ view ខ្ទង់​លាន​។ ចង់ដឹងថា​បទ​ចម្រៀង​អ្វី​ខ្លះ​ សូមតាម​ដាន​នៅ​ ខាង​ក្រោម​នេះ​៖

១.លក់គោយន្ត

២.ឧបសគ្គស្នេហ៍

៣.បងកាន់ដៃអូន

៤.វិប្បដិសារី

៥.រស់ក្នុង​សម្ពាធឯកា

https://www.youtube.com/watch?v=Jyyo-nkfWNE

៦.គ្មានលទ្ធភាព

៧.ស្រមោច

៨.សង្សារការចោល

៩.ស្លឹកឈើ

១០.ដាំចិត្តស្មោះ​ចាំ​ស្នេហ៍ក្បត់

Telegram-Troryorng
Share.