នៅ ពេលថ្មីៗនេះ គេ​ឃើញ​អតីត​តារា​សម្ដែង​ស្រី សា​រ៉ា​យ ស​ក្ខ​ណា ទើបតែ​វិលត្រឡប់​ពី​ទឹកដី​សហរដ្ឋអាមេរិក មកកាន់​កម្ពុជា។ មកដល់​ទឹកដី​កំណើត​ភ្លាម តារា​ស្រី​រូបនេះ​ស្រាប់តែ​សម្រុក​កើប​លុយ​ពី​សិល្បៈ​ភ្លែត​តែម្ដង។ អ្នកនាង សា​រ៉ា​យ ស​ក្ខ​ណា បាន​ចាយ​សម្រស់​ថត​ម៉ូដ​ឱ្យ​សម្អាងការ​ជាច្រើន រហូតដល់​អ្នកគាំទ្រ​លាន់មាត់​ថា អីយ៉ា! អ្នកនាង សា​រ៉ា​យ ស​ក្ខ​ណា វិល​មកវិញ​ស្អាត​ម្លេះ?

យ៉ាងណាមិញ នៅ លើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់​តារា​ស្រី នី មុនីនាថ ក៏​រមែង​ឃើញ​បង្ហោះ​រូបភាព និង​វីដេអូ​ស្និទ​ស្នាល​ខ្លាំង​ជាមួយ​អ្នកនាង សា​រ៉ា​យ ស​ក្ខ​ណា ផងដែរ ទាំង​ដែល​កន្លងមក​អ្នកគាំទ្រ​មិន​ធ្លាប់​ដឹង​សោះ​ថា អ្នក​ទាំងពីរ​ស្អិតរ​មួ​ត​ស្និទ​ស្នាល​ខ្លាំង​ដល់​ថ្នាក់​នេះ។ តើ​អ្នក​ទាំងពីរ​មាន​ទំនាក់ទំនង​ពិសេស​អ្វី​មែន​ទេ?

កំពូល​តារា​ទឹកភ្នែក នី មុនីនាថ បាន​បង្ហោះ​សារ​នៅ លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន ទម្លាយ​ខ្ទេច​គ្មាន​សល់​ពី​អតីតកាល១៧ឆ្នាំ​ជាមួយ​អ្នកនាង សា​រ៉ា​យ ស​ក្ខ​ណា ថា ៖ «រយៈពេល​ជិត១៧ឆ្នាំ​ហើយ​ដែល​យើង​រាប់អាន​គ្នា​ជា​មិត្ត​ភ័ក្ដិ មាន​ទាំង​ការស្រលាញ់ ផ្ដល់​ពេលវេលា​ឱ្យ​គ្នា ឈ្លោះ​គ្នា​ក៏មាន សប្បាយរីករាយ​ក៏មាន យល់ចិត្ត​ក៏មាន តែ​ពួកយើង​មិន​ដែរ​ចោល​គ្នា អរគុណ​សម្រាប់​ក្ដី​ស្រលាញ់​មួយ​នេះ Saray Sakana (រូបភាព​អត់​សម​សរសេរ​អ៊ីចឹង​សោះ )»។ គ្រាន់តែ​បង្ហោះ​បែបនេះ​ភ្លាម អ្នកនាង សា​រ៉ា​យ ស​ក្ខ​ណា ក៏បាន Comment តប​វិញ​ភ្លែត​ថា« Wow លឿន​ណាស់​ឯង​អើយ ១៧ឆ្នាំ»។

ផ្ដល់​បទសម្ភាសន៍​បន្ថែ​ម​ប្រាប់​អ្នកសារព័ត៌មាន​ត្រយង តារា​ស្រី នី មុនីនាថ រៀបរាប់ថា ៖ «ការពិត​ខ្ញុំ​ជាមួយ អ្នកនាង សា​រ៉ា​យ ស​ក្ខ​ណា គឺ​ស្រឡាញ់​រាប់អាន​គ្នា​អស់​រយៈពេល ១៧ឆ្នាំ​មកហើយ។ ពួកយើង​ជា​មិត្ត​ល្អ​នឹង​គ្នា តែ​ក៏មាន​ពេលខ្លះ​ឈ្លោះ​គ្នា​រហូត​ដែរ។ ចាប់​ទាំងពី​ចូល​សិល្បៈ​មក អ្នកនាង សា​រ៉ា​យ ស​ក្ខ​ណា គឺជា​មិត្ត​តែ​ម្នាក់​គត់​ដែល​ជួយ​យកអាសារ​ខ្ញុំ ហើយ​រាក់ទាក់​ខ្ញុំ​ដូច​មនុស្ស​ធ្លាប់​ស្គាល់គ្នា​យូរហើយ​មក​អ៊ីចឹង »។ កញ្ញា​បន្ដថា «មាន​ថ្ងៃមួយ​នេះ​គ្រួសារ​ខ្ញុំ​មាន​បញ្ហា មាន​គេ​មក​បង្ករឿង​តូប​លក់​កាសែត​របស់​គ្រួសារ​ខ្ញុំ។ ពេលនោះ​ខ្ញុំ​បាន​សុំ​អ្នកដឹកនាំ​រឿង​ទៅ ផ្ទះ​មុន ព្រោះ​ត្រូវ​ប្រញាប់​ទៅ ​ជួយ​ដោះស្រាយ​បញ្ហា​គ្រួសារ​កំពុង​កើតឡើង។ តែ​អ្នកនាង​ដឹកនាំ មិនឱ្យ​ខ្ញុំ​ទាល់តែសោះ។ ខ្ញុំ​ក៏​តូចចិត្ត​ហើយ​មក​អង្គុយ​យំ​ម្នាក់ឯង។ ភ្លាមនោះ​ស្រាប់តែ​អ្នកនាង សា​រ៉ា​យ ស​ក្ខ​ណា មក​លួងលោម​ខ្ញុំ និង​ជួយ​សុំ​អ្នកដឹកនាំ​រឿង​ឱ្យ​ខ្ញុំ​បាន​ទៅ ផ្ទះ​វិញភ្លាម»។

កញ្ញា នី មុនីនាថ បាន​រៀបរាប់​ទៀតថា «ទំនាក់ទំនង​ស្និទ្ធស្នាល​ជាមួយ​អ្នកនាង សា​រ៉ា​យ ស​ក្ខ​ណា គឺ​ចាប់ផ្ដើម​ពីថ្ងៃ​ខួបកំណើត​របស់​អ្នកនាង សា​រ៉ា​យ ស​ក្ខ​ណា កាល១៧ឆ្នាំមុន​មក​ម្លេះ រហូតមកទល់​សព្វថ្ងៃ​នេះ។ ក៏ប៉ុន្ដែ​មាន​ពេល​មួយ​គឺ​ពួកយើង​ឈ្លោះ​គ្នា និង​មិន​និយាយ​រកគ្នា​ដល់​ទៅ១ឆ្នាំ​ពេញ»។ មុនីនាថ បញ្ជាក់ថា «ភាគច្រើន​ឱ្យតែ​ឈ្លោះ​គ្នា គឺ​អ្នកនាង សា​រ៉ា​យ ស​ក្ខ​ណា ព្យាយាម​តាម​មក​និយាយ​រក​មុន​រហូត និង​លើក​ហេតុផល​ប្រាប់​ខ្ញុំ ក៏ប៉ុន្តែ​មកពី​ចរិត​ខ្ញុំ​កាច មិន​ព្រម​និយាយ​រក​វិញ ទើប​ក្លាយជា​ហេតុផល​អូសបន្លាយ​ពេលវេលា​រហូត​ដល់​ទៅ ១ឆ្នាំ​តែម្ដង។ ខ្ញុំ​ហ៊ាន​និយាយថា មានតែ​អ្នកនាង សា​រ៉ា​យ ស​ក្ខ​ណា ទេ ដែល​យល់ចិត្ត​ខ្ញុំ និង​ស្រឡាញ់​ខ្ញុំ​ខ្លាំង​បំផុត។ ពួកយើង​តែងតែ​ចែករំលែក​រឿង​ក្នុង​ចិត្ត​ទៅ កាន់​គ្នា ទៅ វិញទៅ មក»។

កញ្ញា នី មុនីនាថ បាន​ប្រាប់​អ្នកសារព័ត៌មាន​ត្រយង​ទៀតថា កញ្ញា​អរគុណ​អ្នកនាង សា​រ៉ា​យ ស​ក្ខ​ណា ខ្លាំង​មែនទែន បើទោះបីជា​ពេលវេលា​ដើរទៅ ​មុខ​លឿន​ខ្លាំង ហើយ​អ្នកនាង សា​រ៉ា​យ ស​ក្ខ​ណា មានគ្រួសារ​ហើយ​ក្ដី ក៏​អ្នកនាង​នៅ តែ​បន្ដ​ទំនាក់ទំនង​ល្អ​ដូច​មុន មិនដែល​ប្រែប្រួល ។ កញ្ញា នី មុនីនាថ ថា អ្នកនាង សា​រ៉ា​យ ស​ក្ខ​ណា ជា​តារា​ស្រី​ដែល​រួសរាយ​បំផុត តាំង​ពីថ្ងៃ​ស្គាល់​ដំបូង រហូតមកទល់​ពេលនេះ​គ្មាន​ថ្ងៃ​បំភ្លេចបាន​ពី​ទឹកចិត្ត​របស់ មានគ្រួសារ​ហើយ​ក្ដី ៕

Share.