កាលពី​យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ មាន​កើតហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ បង្កឡើង​ដោយ​រថយន្ត​ស៊េរី​ទំនើប Range Rover បុក​រថយន្ត​ព្រូស​ពីក្រោយ បណ្ដាលឱ្យ​ខូចខាត​ទាំងសង្ខាង ដោយ​អ្នកបើកបរ​រថយន្ត​បង្កហេតុ​នោះ​គឺជា​អតីត VJ ពិធីករ និង​ផលិតករ​ដ៏​ល្បី​មួយរូប​ប្រចាំ​ស្ថានីយទូរទស្សន៍។

យោងតាម​ការ​ឱ្យដឹងពី​ម្ចាស់​រថយន្ត​រងគ្រោះ ដែល​បើកបរ​រថយន្ត​ព្រូស​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ 2AH-7048 បាន​រៀបរាប់ថា​ខ្លួន​បាន​ទៅ​ញ៉ាំ​អី​នៅ​ម្ដុំ​ផ្លូវភ្លោះ​ផ្សារ​អូ​ឬ​ស្សី​បន្ទប់​ពី​ទទួលទាន​រួច​រូប​ខ្លួន បាន​បើកបរ​ចេញ​ទៅ តាម​បណ្ដោយ​ផ្លូវ​ព្រះមុនីវង្ស​ក្នុងទិសដៅ​ ពី​ត្បូង​ទៅ​ ជើង លុះ​បើក​មកដល់​ចំណុច​ស្ដុ​ប​បេ​កា​សេ​កែង​នឹង​ផ្លូវ​សហព័ន្ធ​រុស្សី​ក៏បាន​ឈប់​ស្ដុ​ប ស្រាប់​តែមាន​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង​ម៉ាក Range Rover ពណ៌​ស​ពាក់​ស្លាក​លេខ 2BK-8809 បើកបរ​ដោយ​អតីត​ពិធីករ​និង​ជា​អតីត​ផលិតករ​កម្មវិធី​រប​ស់​ស្ថានីយទូរទស្សន៍​មួយ​បុក​ពេញទំហឹង​ពីក្រោយ​បណ្ដាល​ឲ្យ​រថយន្ត​រង​ការខូចខាត​ទាំងសង្ខាង​បន្ទាប់ពី​បុក​រួច​អ្នកបើក​បររថ​យន្ត​រូបនោះ​មិនបាន​ឈប់​ទេ​ដោយ​ព្យាយាម​បើក​រត់គេច រួចខ្លួន​ក៏បាន​បើករថយន្ត​ដេញ ឃាត់​ពីក្រោយ​បាន​នៅ ក្បែរ​ទីស្ដីការគណៈរដ្ឋមន្ត្រី​ក្នុង​សង្កាត់​ស្រះចក។

ក្រោយពី​កើតហេតុ​ការណ៍​គ្រោះថ្នាក់​ខាងលើ សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍ ស្រះចក​បាន​ចុះ​ដល់ទី​តាំង​កើតហេតុ ហើយ​នាំ​រថយន្ត​ទាំងពីរ​យកទៅ​ កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ដើម្បី​ធ្វើការ​សម្របសម្រួល​ឲ្យ​ភាគី​ទាំងពីរ ដោយ​ភាគី​រថយន្ត​ស៊េរី​ទំនើប Range Rover (តា​ប៊ុ​យ) សុខចិត្ត​ចេញថ្លៃ​សង​ការខូចខាត​ចំនួន ៥០០ដុល្លារ ទៅកាន់​ភាគី​រថយន្ត​ព្រូស​ដើម្បី​បញ្ចប់រឿង​កុំឱ្យ​វែងឆ្ងាយ​ត​ទៅ មុខទៀត៕

ទស្សនាវីដេអូខាងក្រោមនេះ៖

Telegram-Troryorng
Share.