ការ​ប្រកួត​វគ្គសន្សំ​ពិន្ទុ​សម្រាប់ពានរង្វាន់ AFF Suzuki Cup 2020 ដែលប្រទេសសិង្ហបុរីធ្វើជាម្ចាស់ផ្ទះ បានឈានដល់ជុំទី៣ ខណ:ថៃ និងសិង្ហបុរី ដែលស្ថិតនៅពូល A កំពុងធ្វើបានល្អក្រោយលេង២ប្រកួតបើកឆាកឈ្នះទាំងអស់ដូចគ្នា មាន៦ពិន្ទុពេញ។

ដូច្នេះការប្រកួតល្ងាចនេះរបស់ក្រុមទាំង២ បើសិនក្រុមណាឈ្នះនឹងឡើងទៅពាក់កណ្តាលផ្តាច់ព្រ័ត្រដោយស្វ័យប្រវត្តិ បើឈ្នះទាំង២នឹងឡើងទៅវគ្គបន្តទាំង២ ប៉ុន្តែបើភ្លាត់ស្នៀតចាញ់ ឬស្មើ ត្រូវរង់ចាំការប្រកួតបន្ទាប់។

កាលបរិច្ឆេទការប្រកួតថ្ងៃទី១៤ ខែធ្នូ នៅក្នុងពូល A៖
– ហ្វីលីពីន ប៉ះ ថៃ វេលាម៉ោង៤:៣០នាទីល្ងាច ពហុកីឡដ្ឋានជាតិ ប្រទេសសិង្ហបុរី
– សិង្ហបុរី ប៉ះ ​ទីម័រ​ខាង​កើត វេលាម៉ោង៧:៣០នាទីយប់ ពហុកីឡដ្ឋានជាតិ ប្រទេសសិង្ហបុរី៕

តារាងចំណាត់ថ្នាក់ពូល A
Telegram-Troryorng
Share.