ការប្រកួតពានរង្វាន់ AFF Suzuki Cup 2020 ដែលប្រទេសសិង្ហបុរីធ្វើជាម្ចាស់ផ្ទះ បានឈានដល់ជុំទី៣ ក្នុងពូល B ហើយ ខណ:កម្ពុជា និងឡាវ ហាក់ធ្វើបានសូវបានល្អឡើងក្រោយលេង២ប្រកួតបើកឆាកចាញ់ទាំងអស់ដូចគ្នា មុនក្រុមទាំង២ប៉ះគ្នានៅរសៀលនេះ។
ដូច្នេះការប្រកួតល្ងាចនេះក្រុមទាំង២ ត្រូវការឈ្នះចាំបាច់ដូចគ្នាដើម្បីបន្តក្តីសង្ឃឹមក្នុងការឡើងទៅវគ្តពាក់កណ្តាលផ្តាច់ព្រ័ត្រជាបន្ត ក៏ទោះបីសល់ឱកាសតិចតួចស្ទួចស្តើងក៏ដោយ។
កាលបរិច្ឆេទការប្រកួតថ្ងៃទី១៥ ខែធ្នូ នៅក្នុងពូល B៖
– កម្ពុជា ប៉ះ ឡាវ វេលាម៉ោង៤:៣០នាទីល្ងាច លើទីលានកីឡដ្ឋាន Bishan Stadium ក្នុងប្រទេសសិង្ហបុរី
– ឥណ្ឌូណេស៊ី ប៉ះ វៀតណាម វេលាម៉ោង៧:៣០នាទីល្ងាច លើទីលានកីឡដ្ឋាន Bishan Stadium ក្នុងប្រទេសសិង្ហបុរី។
គួររំលឹកឲ្យថាខ្សែប្រយុទ្ធ ប្រាក់ មុន្នីឧត្ដម, កែវ សុខផេង និងចាន់ វឌ្ឍនាកា គឺជាកីឡាករ៣រូបចុងក្រោយដែលបានទាត់បញ្ចូលទីក្រុមជម្រើសជាតិឡាវ ក្នុងព្រឹត្តិការណ៍ AFF Suzuki Cup 2018 ដែលកាលនោះកម្ពុជា បានយកឈ្នះ ឡាវ ៣-១ ពហុកីឡដ្ឋានជាតិ ក្នុងរាជធានីភ្នំពេញ។ ពេលនេះអ្នកទាំង៣ ក៏ស្ថិតក្នុងបញ្ជីរបស់កម្ពុជា ត្រៀមប្រកួតនៅរសៀលនេះដែរ៕