ក្រុមគីរីវង់សុខសែនជ័យ

ក្រុម​បាល់ទាត់​គីរីវង់សុខសែនជ័យ នៅ​ព្រឹក​ថ្ងៃ​ពុធ ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០២១ នេះ​បាន​ប្រកាស​ចែក​ផ្លូវ​ជាមួយ​កីឡាករ​ទី៧ ប្រចាំ​ក្លិប ខណៈ​ក្រុម​នៅ​ខេត្ត​តាកែវ មួយ​នេះ​នៅ​មិន​ទាន់​បង្ហាញ​ពី​សមាសភាព​កីឡាករ​ថ្មី​នៅ​ឡើយ។

កីឡាករ​ដែល​គីរីវង់សុខសែនជ័យ ប្រកាស​ចែក​ផ្លូវ​ទាំង​៧រូប​មាន៖
១) សេង សារ៉ាវវុទ្ធី
២) Osmar (ប្រេស៊ីល)
៣) គង់ ចាន់វុទ្ធី (ផុត​កិច្ចសន្យា​ខ្ចីជើង ជាមួយ​ភ្នំពេញក្រោន
៤) Tardin (ប្រេស៊ីល)
៥) ចាន់ ឧត្តម
៦) អ្នកចាំទី ហេង បូរ៉ា
៧) ឯម ផាន់ណា

ឯម ផាន់ណា កីឡាករ​ទី៧ ដែល​ចែកផ្លូវជាមួយ​គីរីវង់

ជាមួយ​គ្នា​នេះ​ដែរ​ក្រុម​គីរីវង់សុខសែនជ័យ បាន​ប្រកាស​ចែក​ផ្លូវ​ជាមួយ​​លោក​គ្រូ​បង្វឹក​ជនជាតិ​ថៃ Ekapob Potisai ផង​ដែរ។

ចំពោះ​រដូវកាល​ឆ្នាំ​២០២១ កន្លង​ទៅ​នេះ​គីរីវង់សុខសែនជ័យ បាន​បញ្ចប់​រដូវកាល​ឆ្នាំ​២០២១ ដោយ​ឈរ​លេខ​៨ ក្នុង​ចំណោម​ក្រុម​ជា​សមាជិក​ទាំង​១៣ ក្រោយ​ប្រកួត​បាន​១៩​លើក ឈ្នះ​បាន​៤លើក ស្មើ១លើក និង​ចាញ់​១៤លើក។ ចំណែក​ឯ​ក្នុង​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន វិញ​ក្រុម​ដែល​មាន​កីឡដ្ឋាន​ក្នុង​ក្រុង​ដូនកែវ មួយ​នេះ​បាន​ធ្លាក់​ចេញ​ត្រឹម​វគ្គ​១៦ក្រុម​ចុងក្រោយ បន្ទាប់​ពី​ចាញ់​អាស៊ីអឺរ៉ុប ៣-២៕

Telegram-Troryorng
Share.