លោក ហុក សុចិត្រា និងចាន់ វឌ្ឍនាកា

ក្រុមជម្រើសជាតិកម្ពុជា ទទួលបាន៣ពិន្ទុ ព្រមទាំងបិទមិនឲ្យគូប្រកួតស៊ុតបញ្ចូលទី(Clean Sheet)ជាលើកដំបូងក្នុងពានរង្វាន់ AFF Suzuki Cup 2020 ក្រោយយកឈ្នះក្រុមជម្រើសជាតិឡាវ ក្នុងលទ្ធផល ៣-០ នាល្ងាចថ្ងៃទី១៥ ខែធ្នូ លើ​ទីលាន​កីឡដ្ឋាន Bishan Stadium ក្នុង​ប្រទេស​សិង្ហបុរី។

៣គ្រាប់របស់គោព្រៃកម្ពុជា ស៊ុតបញ្ចូលទីខ្សែប្រយុទ្ធពាក់អាវលេខ១១ ចាន់ វឌ្ឍនាកា វគ្គទី១ក្នុងនាទី៣១,៤១ លុះឈានដល់វគ្គទី២ សៀង ចន្ធា បន្ថែម១គ្រាប់ទៀតក្នុងនាទី៧៤។

បន្ទាប់ពីទាន់បញ្ចូលទី២គ្រាប់ម្នាក់ឯងទល់ នឹងក្រុមជម្រើសជាតិឡាវ ធ្វើឲ្យខ្សែប្រយុទ្ធរហស្សនាម C11 រូបនេះតាមស្មើកំណត់ត្រារបស់លោក ហុក សុចិត្រា ដែលទាត់បញ្ចូលទីច្រើនជាងគេឲ្យក្រុមជម្រើសជាតិកម្ពុជា នៅ ក្នុងពានរង្វាន់ AFF Suzuki Cup សរុបមាន៦គ្រាប់៕

Telegram-Troryorng
Share.