ក្រុមបាល់ទាត់ វិសាខា ប្រកាសនាំយកកីឡាករចំណូលថ្មី ដែលជាសមាជិកក្រុមជម្រើសជាតិកម្ពុជា គឺកីឡាករវ័យ១៩ឆ្នាំ គី រីណា ខ្សែប្រយុទ្ធរបស់ក្លិបព្រៃវែង នៅ ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដើម្បីត្រៀមសម្រាប់ការប្រកួតលីគកំពូលកម្ពុជា រដូវកាល២០២២ ខាងមុខនេះ។

គួរបញ្ជាក់ឲ្យដឹងថា គី រីណា គឺជាអតីតយុវជនរបស់សាលាបាល់ទាត់ជាតិបាទី និងជាអតីតយុវជនអាយុក្រោម១៨ឆ្នាំ របស់ក្លិបវិសាខាផងដែរ ហើយបាន​ផ្លាស់​មក​កាន់​​ក្លិបព្រៃវែង ​កាល​ដើម​ឆ្នាំ​២០២០ ព្រមទាំងជួយឲ្យក្លិបព្រៃវែង ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងពានរង្វាន់សម្តេចតេជោ។

ជាពិសេសថ្មីៗនេះ គី រីណា ត្រូវបានលោក ហុងដា គ្រូបង្វឹកជម្រើសជាតិកម្ពុជាកោះហៅ ឲ្យចូលក្រុមឈុតធំជាលើកដំបូង ក្នុងព្រឹត្តិការណ៍វគ្គជម្រុះ​​ AFC Asian Cup នៅប្រទេសបារ៉ែន និង AFC អាយុក្រោម២៣ឆ្នាំ នៅប្រទេសជប៉ុន៕

Telegram-Troryorng
Share.