យ៉ាងហាចណាស់មានកម្មករសំណង់ចំនួនជាង៩០នាក់បានឆ្លងជំងឺកូវីដ១៩ក្នុងចំណោមអ្នកឆ្លងថ្មីសរុបនៅក្នុងរាជធានីភ្នំពេញ ចំនួន៤៤៥នាក់។

សាលារាជធានីភ្នំពេញបានបង្ហាញថា ក្រុមកម្មការដែលបានឆ្លងជំងឺកូវីដ១៩ថ្មីទាំងនោះភាគច្រើនស្នាក់នៅភូមិដើមគរ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ។

ជាមួយគ្នានេះ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានប្រាស្រ័យទាក់ទងជាមួយអ្នកកើតជំងឺកូវីដ១៩ ប្រញាប់រាយការណ៍ជូនអាជ្ញាធរមូល និងរូសរាន់ទៅយកសំណាកនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក និងសាលាបឋមសិក្សាសុភមង្គល៕

Post Options

Share.