សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC បានប្រកាសចែកផ្លូវជាមួយកីឡាក៥រូប៖ វង្ស វិចិត្រ, សុខ ពីយ៉ា ,លឹម សាមឌី ,គង់ រ៉ាហ្វាត់ និងកីឡាករ ហេង ប៉ោឡេង នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។

ជាពិសេសថ្មីៗនេះ កងយោធពលខេមរភូមិន្ទ ទើបតែសម្រេចសម្រេចបញ្ចប់កិច្ចសន្យាជាមួយលោក Lee Tae-hoon មុនពេលកំណត់ និងកីឡាករបរទេស៤រូបផ្សេងទៀតដូចជា៖ Romario, Rio Sakuma, Chan Youngha និង Timothy។

គួរបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ បញ្ចប់នៅចំណាត់ថ្នាក់លេខ៧ ក្នុងក្របខណ្ឌ Metfone Cambodian League 2021 មាន២៣ពិន្ទុ ខណ:ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្លិប អគ្គិសនីកម្ពុជា ក្នុងលទ្ធផល ៤:០ យ៉ាងអាម៉ាសក្នុងទឹកដីខ្លួនឯង។

Telegram-Troryorng
Share.