គិតរហូតមកដល់ពេលនេះ នៅស្រុកអង្គស្នួល ខេត្តកណ្តាលមានកម្មករ កម្មការិនីចំនួន  ១,០៧០នាក់ត្រូវបានរកឃើញថាបានឆ្លងវីរុសកូវីដ១៩ក្នុងចំណោមកម្មករដែលបានធ្វើតេស្ត សំណាកចំនួនជិត៧០០០នាក់។

ប្រភពពីរដ្ឋបាលស្រុកអង្គស្នួលបានឲ្យដឹងថា គិតរហូតមកដល់ពេលនេះអ្នកជំងឺកូវីដ១៩ ដែលកំពុងសម្រាកព្យាបាលនៅមណ្ឌលព្យាបាលកម្រិតស្រាលទូទាំងស្រុកអង្គស្នួលមានចំនួន ៨៥៨នាក់ (ស្រី៤៣១នាក់), កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យជ័យជំនះ មណ្ឌលព្យាបាលកោះធំ និងផ្សេងៗ១៦៤នាក់។


ក្រៅពីនេះមានអ្នកកំពុងធ្វើចត្តាឡីស័កក្នុងមណ្ឌលសរុប៖ ១០៨ នាក់, ស្រី៧៦នាក់អ្នកធ្វើចត្តាឡីស័កនៅតាមផ្ទះ ចំនួន ៤១៤១ គ្រួសារ ស្មើនឹង ៩៧៥៣នាក់, ស្រី៥៥៩១ នាក់។

ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩បន្ថែមទៀតនោះ អាជ្ញាធរសម្រេចបិទផ្សារបែកចាន និងភូមិជុំវិញផ្សារចំនួន៤ភូមិផងដែរ រួមមាន៖ ភូមិស្វាយជ្រុំ, ភូមិអណ្ដូង, ភូមិពងទឹក និងភូមិត្នោតម្ដើម ព្រមទាំងដាក់ទីតាំងនេះ ជាតំបន់ក្រហមហាមចេញ-ចូលទៀតផង។ ដាក់ភូមិចំនួន៣ រួមមាន៖ ភូមិចក ភូមិព្រៃបឹង និងភូមិកម្ពោធស្បូវ ជាតំបន់លឿងទុំ។ បិទខ្ទប់ឃុំពើក និងដាក់ភូមិព្រៃពេល ជាតំបន់លឿង៕

Share.