ក្លិបវិសាខា បានចុះកិច្ចសន្យាជាមួយសមាជិកថ្មីចំនួន ២រូបបន្ថែមទៀតហើយ គឺកីឡាករ Marcos Vinicius ពាក់អាវលេខ១៧ និងកីឡាករ Junior De Barros ពាក់អាវលេខ១២ ពោលគឺ៣ថ្ងៃបន្ទាប់ពីនាំយកកីឡាករវ័យ១៩ឆ្នាំ គី រីណា ពីក្លិបព្រៃវែង។

គួរបញ្ជាក់ឲ្យដឹងថា ខ្សែបម្រើប្រយុទ្ធ Marcos Vinícius សញ្ជាតិប្រេសុីល,កើតនៅឆ្នាំ១៩៩៤ បច្ចុប្បន្នមានវ័យ២៦ឆ្នាំ ជាអតីតសមាជិករបស់ក្លិប Santa Cruz លីគទី៣ របស់ប្រទេសប្រេសុីល។

ចំណែកឯខ្សែប្រយុទ្ធ Junior De Barros សញ្ជាតិប្រេសុីល,កើតនៅឆ្នាំ១៩៩៣ បច្ចុប្បន្នមានវ័យ២៨ឆ្នាំ ជាអតីតសមាជិករបស់ក្លិប Athletico Paranaense លីគកំពូល របស់ប្រទេសប្រេសុីល និងក្លិប Ho Chi Minh City FC លីគកំពូល របស់ប្រទេសវៀតណាម៕

Telegram-Troryorng
Share.