យោងតាម​សារព័ត៌មាន​កូរ៉េ​បានចេញ​ផ្សាយ​នៅពេល​មុននេះ​បន្ដិច បានឱ្យដឹងថា សមាជិក​ម្នាក់​នៅក្នុង​ក្រុម​ចម្រៀង Blackpink គឺ​នាង Jennie បានទទួល​កាដូ​ពិសេស​ពី​ក្រុមហ៊ុន Netflix នាឱកាស​បុណ្យ Christmas។ បើទោះបីជា​បុណ្យ​ពិសេស​ចុង​ឆ្នាំនេះ​នៅ​មិនទាន់​មកដល់​ក៏ដោយ តែ Netflix គឺ​ចង់​បង្ក​ភាព​ភ្ញាក់ផ្អើល Surprise ដល់តារាល្បីៗមួយចំនួន​ដែលមាន​ក្នុង​ចង្កោម​ក្រុមហ៊ុន​ខ្លួន។

នៅក្នុង​នោះដែរ Netflix បាន​បញ្ជូន​កាដូ​ពិសេស​មួយ​ឱ្យទៅ​កាន់ Jennie ដែលមាន​ឈ្មោះថា « Money Heist »។ បើតាម​ការ​បង្ហោះ​របស់ Jennie នៅលើ Instagram បានឱ្យ​ឃើញថា  ដំបូង​ឡើយ​តារា​រូបនេះ​ហាក់ដូចជា​សប្បាយចិត្ត​យ៉ាងខ្លាំង​នៅពេល​ទទួលបាន​កាដូ Christmas ពី​ក្រុម​ភាពយន្ដ​ដ៏​ធំ​មួយ​នេះ។ តែ​ដល់ពេល​នាង​បើក​មើល​កាដូ​នេះ​ភ្លាម នាង​ស្រាប់តែ​នាង​ធ្លាក់​ថ្លើម​ក្ឌុក​ហើយ​និយាយថា «OMG my Heart Dropped! @netfilx»។ តែ​យ៉ាងណាមិញ​នាង​ក៏បាន​អរគុណ​ដល់ Netflix ដែល​បាន​ជូន​វ៉ា​លី​ក្រហម​នេះ​ឱ្យ​នាង។

នៅពេលដែល​តារា​ស្រី Jennie ទទួលបាន​កាដូ​ពី Netflix បែបនេះ គឺ​ធ្វើឱ្យ​ហ្វេ​ន​មានការ​សង្ស័យថា Jennie អាច​នឹង​មានមុខ​ក្នុងការ​សម្ដែង​រឿង « Money Heist » ដែលជា Version កូរ៉េ។

គួរ​ជម្រាប​បន្ថែមថា ភាពយន្ដ​ល្បី​របស់​អេ​ស្ប៉ា​ញ ដែលមាន​ចំណងជើង​ថា « Money Heist » គឺជា​រឿង​ភាគ​សេ​រីត​គ្នា ដែល​និយាយ​ពី​ផែនការ​ប្លន់​ធនាគារ​ដ៏​ធំ​មួយ ដែល​បាន​ចាក់​ប​ញ្ជាំ​ង​តាំងពី​ឆ្នាំ ២០១៧ មកម្ល៉េះ ទាំងអស់មាន៥ រដូវកាល ហើយក៏​បាន​ក្លាយជា​សេរី​ភាគ​ដែល​មានការ​ទស្សនា និង គាំទ្រ​ច្រើន​បំផុត​នៅលើ Netflix ។ ភាពយន្ដ​នេះ ក៏ត្រូវ​បាន​ខាង​ក្រុមហ៊ុន​ទិញ​សិទ្ធ​បន្ដ​ក្នុង​ផលិត​ជា Version កូរ៉េ​ផងដែរ៕

Share.