បន្ទាយមានជ័យ៖ ក្រុមការងារអន្តរក្រសួង និងគណៈបញ្ជាការឯកភាពខេត្ត បានដាំកូនឈើចម្រុះឡើងវិញចំនួន4160ដើមនៅទីតាំងដីព្រៃលិចទឹកតំបន់៣នៃបឹងទន្លេសាបនៅភូមិកោះខ្សាច់ ភូមិបត់ត្រង់ ឃុំប្រាសាទ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី18ខែធ្នូ ឆ្នាំ2021។

ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងឯកឧត្តម អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំក្រុមការងារចុះដាំកូនឈើឡើងវិញនៅលើផ្ទៃដីដែលបានទន្ទ្រានកាន់កាប់ ហើយត្រូវបានដកហូតជាកម្មសិទ្ធរបស់រដ្ឋវិញ នៅតាមព្រំប្រទល់ដីព្រៃលិ ចទឹកតំបន់2 និងតំបន់3 បឹងទន្លេសាបសរុបចំនួន4160ដើម ក្នុងនោះដើមឫស្សី 1060ដើម ដើមត្នោត 1800គ្រាប់ ដើមរាំងទឹក 1300 ដើម។

តាមអនុក្រឹត្យលេខ 197 អនក្រ.ប.ក បានកំណត់បង្កើតព្រៃលិចទឹកតំបន់៣ នៅក្នុងខេត្តបន្ទាយមានជ័យ ក្នុងដីតំបន់៣មានទំ ហំ 12279 ហិកតា និងមានចំនួន 48យាមការ។ តាមការស្រាវជ្រាវ របស់មន្ត្រីកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តបន្ទាយមានជ័យ បាន រកឃើញ អ្នកទន្ទ្រានយកដីព្រៃនៅតំបន់៣ មានចំនួន 11ទីតាំង ស្មើផ្ទៃដីប្រមាណ 5350ហិកតា ស្ថិតក្នុង ឃុំចំនួន2 ក្នុងស្រុកព្រះ នេត្រព្រះ។ ក្នុងចំណោមដីព្រៃលិចទឹកដែលត្រូវបានទន្ទ្រានកាន់កាប់ដោយខុសច្បាប់ទាំងនោះ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានដកហូតយកមកវិញអស់ហើយ និងកំពុងស្រាវជ្រាវតាមចាប់អ្នកទន្ទ្រានយកដីព្រៃខុសច្បាប់ទាំងនោះផងដែរ៕


អត្ថបទ៖ប៉ោយប៉ែត

Share.