កម្ពុជាសម្រេចចាក់វ៉ាក់សាំងកូវីដ១៩ (ស៊ីណូវ៉ាក់) ដូសជំរុញ ឬដូសទី៣ ជូនដល់កុមារ និង យុវវ័យ អាយុចាប់ពី១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ។ នេះបើយោងតាមសេចក្តីជូនដំណឹង របស់គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ នៅថ្ងៃទី២០ខែធ្នូឆ្នាំ២០២១នេះ។

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) នឹងផ្តល់ការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ដោយប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ ជូនដល់កុមារ និងយុវវ័យ ដែលមានអាយុចាប់ពី ១២ឆ្នាំ ដល់អាយុក្រោម ១៨ឆ្នាំ ដែលបាន ចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និងដូសទី២ រួចរាល់ ហើយមានគម្លាតចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី២ ដោយអនុវត្តនូវយុទ្ធសាស្ត្រផ្ការីករបស់សម្តេចតេជោ  ដែលនឹងចាប់ផ្តើមចេញ ពីរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តព្រះសីហនុ ខេត្តកោះកុង ចាប់ពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ រួចបន្តទៅខេត្តកំពង់ស្ពឺ ខេត្តតាកែវខេត្តកំពង់ចាម និងខេត្តស្វាយរៀងចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ និងនៅតាមបណ្តាខេត្ត ផ្សេងៗ ជាបន្តបន្ទាប់ទៀត៕

Share.