ភាគ​ច្រើន​មនុស្ស​យើង​ម្នាក់​ៗ​ច្រើន​តែ​មិន​សូវ​ចង់​បង្ហាញ​ពី​រូបភាព​ចាស់​ៗ​ កាល​ពី​មុន​នោះ​ទេ​ប្រសិន​បើ​រូបភាព​នោះ​មិន​ស្អាត​ ប៉ុន្តែ​សម្រាប់​ពិធីករ​លោក​ យ៉ារ៉ូ វិញ​គឺ​ខុស​គ្នា​ព្រោះ​កាល​ពី​ថ្ងៃ​ទី​៧​ ខែ​ឧសភា​ ម្សិលមិញ​នេះ​លោក​បាន​បង្ហោះ​រូប​ចាស់​ដែល​អ្នក​ណា​បាន​ឃើញ​ហើយ​ហ៊ាន​​ធានា​ថា​ច្បាស់​ជា​គាំង​មិន​ខាន​ព្រោះ​តែ​កាល​​នោះ​លោក​ស្គម​ខ្លាំង​។​​​

ពិធីករ​រូប​សង្ហា​លោក​ Yaro កាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​បង្ហោះ​រូបភាព​៥​សន្លឹក​ដែល​ជា​រូបភាព​ពី​អតីតកាល​កំឡុង​ឆ្នាំ​២០១៣​មក​ចែក​ជូន​អ្នក​គាំទ្រ​ថែម​ទាំង​និយាយ​បែប​លេង​សើច​ទៀត​ថា​ «no edit at all» ឬ​ដែល​មាន​ន័យ​​ថា​នេះ​ជា​រូប​ភាព​ដើម​​អត់​​បាន​កែ​ទេ។​

សូមចុចត្រង់នេះ៖ សូម​សរសើរ​បទ​ថ្មី​តាក់ទូង​របស់​លោក​នីកូ ​​​ក្នុង​ចម្រៀង​តែ​មួយ​បទ​បង្ហាញ​សិល្បៈ​វប្បធម៌​ខ្មែរ​សឹង​គ្រប់​ទំរង់!

«​2013​ ​photoshoot​ ​on​ ​the​ ​ប៊ិច​ ​with​ ​Yaro​ ​20​ ​years​ ​old​ ​boy​ ​​ ​no​ ​edit​ ​at​ ​all​ ហើយ​ក៏​អត់​ទាញ​ដៃ​ជើង​វែង​ផ្លូវ​ជាតិ​អី​ដែរ​​ទៅ​ដល់​សមុទ្រ​ភ្លាម​ទិញ​ខោអាវ​ភ្លាម​ថត​ភ្លាម​ អស់​ស្អាត​ត្រឹម​ហ្នឹង​ហើយ​សម័យ​នោះ​​️​»

បន្ទប់​ពី​រូបភាព​អតីត​កាល​ត្រូវ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​មាន​អ្នក​គាំទ្រ​និង​មិត្ត​ភក្ដិ​ជា​ច្រើន​បាន​ចូល​មក​ខមមិន​ក្រោម​រូប​ភាព​នោះដោយ​ក្នុង​នោះ​សូម្បី​តែ​តារា​បាល់​ទាល់​ខ្មែរ-បារាំង​ដ៏​ល្បី​របស់​ក្លិប​វិសាខា​ក៏​ចូល​មក​ខម​មិន​ដែរ​​។

Thierry Chantha Bin  · Omg

​ខាន់​ សុភារ័ត្ន៖ ប្លែក 180° ម៉ង 

​អ៊ុន​ ​ស៊ាវ​ហួរ​ ​៖ ​មើល​មួយ​ភ្លែត​ស្មាន​តែ​លោក​ពូ​ចាប ចៀន

សម្រាប់​មិត្ត​អ្នក​អាន​សារព័ត៌មាន​ត្រយង​បាន​ឃើញ​រូបភាព​នេះ​ហើយ​យល់​យ៉ាង​ណា​ដែរ​?​ តើ​រូប​អតីតកាល​របស់​យ៉ារ៉ូ​ពិត​ជា​ដូច​លោក​ពូ​ចាបចៀន​ដែរ​ទេ?

Share.