មុននេះបន្តិចក្លិបបាល់ទាត់បឹងកេត បានចេញមកបញ្ជាក់អំពីការចែកផ្លូវគ្នាជាមួយខ្សែបម្រើ Mizuno Hikaru នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយ:ពេល៥ឆ្នាំ ពោលគឺចាប់២០១៧ មកម្ល៉េះ។

បើយោងតាមប្រភពជិតស្និតបានឲ្យដឹងថាខ្សែបម្រើសញ្ជាតិជប៉ុន វ័យ៣០ឆ្នាំរូបនេះអាចនឹងវិលត្រឡប់ទៅកាន់ទ្រនំចាស់ គឺក្លិបព្រះខ័នរាជស្វាយរៀង វិញនារដូវកាល២០២២ ខាងមុខនេះ។

រយ:ពេល៥ឆ្នាំ Mizuno ជួយឲ្យក្លិបបឹងកេត ឈ្នះពានចំនួន៣គ្រឿង៖ ពានរង្វាន់លីគកំពូល២លើក ២០១៧,២០២០ និងពានសម្តេចតេជោ១លើក ឆ្នាំ២០១៩៕

Telegram-Troryorng
Share.