ក្លិបបាល់ទាត់ភ្នំពេញក្រោន ម្ចាស់ជើងឯកលីគកំពូលកម្ពុជា៧សម័យកាល សម្រេចបន្តកិច្ចសន្យាជូនខ្សែប្រយុទ្ធសញ្ជាតិកូឡុំប៊ី Andres Nieto ចំនួន១ឆ្នាំបន្ថែមទៀត ពោលគឺរហូតដល់ចប់រដូវកាល២០២២។

មុនឈានជើងមកកាន់ទឹកដីកម្ពុជា ខ្សែប្រយុទ្ធវ័យ២៥ឆ្នាំរូបនេះ ធ្លាប់បានប្រកបអាជីពបាល់ទាត់ជាមួយក្លិបជាច្រើនដូចជា៖
– Real Frontera របស់ប្រទេសវ៉េណេស៊ុយអេឡា (2017-18)
– Atlético de San Francisco របស់សាធារណរដ្ឋ​ដូ​មីនី​កែន (2018-19)
– Universidad O&M របស់សាធារណរដ្ឋ​ដូ​មីនី​កែន (2019-20)
– ភ្នំពេញក្រោន របស់ប្រទេសកម្ពុជា (2020-បច្ចុប្បន្ន)។

គួរបញ្ជាក់ឲ្យដឹងថា Andres Nieto គឺជាកីឡាករសញ្ជាតិកូឡុំប៊ី ដំបូងគេបង្អស់ដែលមកលេងបាល់នៅប្រទេសកម្ពុជា ហើយក្នុងរយ:ពេល២រដូវកាល Nieto បង្ហាញខ្លួនសរុប៣៥លើក ស៊ុតបញ្ចូលទី១៩គ្រាប់ ជួយឲ្យក្លិបភ្នំពេញក្រោនឈ្នះពានលីគកំពូលកម្ពុជាឆ្នាំ២០២១៕

Telegram-Troryorng
Share.