លោក Thongchai Rungreangles គ្រូបង្វឹកសញ្ជាតិថៃ កាន់​សញ្ញាប័ត្រ​គ្រូបង្វឹក​បាល់ទាត់ UEFA Pro Licence ដែលជា​កម្រិតសិក្សា​ខ្ពស់​ជាងគេ​ក្នុង​ពិភព​បាល់ទាត់​ បាន​បង្ហោះ​ពាក្យ​លា​ ដល់​កីឡាករ​ក្នុង​ក្រុម​បាល់ទាត់ខេត្តព្រៃវែង នៅ​ថ្ងៃ​ទី២០ ខែ​ធ្នូ ឆ្នាំ​២០២១ ក្រោយ​ចប់​រដូវកាល​២០២១។

ខណ:មុននេះបន្តិចក្លិបបាល់ទាត់ខេត្តព្រៃវែង ក៏បានចេញមកបញ្ជាក់អំពីការចែកផ្លូវគ្នាជាមួយលោកគ្រូបង្គោល Thongchai Rungreangleas បន្ទាប់ពីដឹកនាំក្រុមទទួលបានលទ្ធផលមិនសូវបានល្អ។

លោក Thongchai Rungreangles គឺជាគ្រូបង្វឹកវ័យក្មេង ដែលមានបទពិសោធជោគជាំ ដោយលោកធ្លាប់ដឹកនាំក្រុមជម្រើសជាតិយុវជនថៃ U16 និង U19 រួមទាំងក្រុមយុវជនតាមក្លិបមួយចំនួន ដូចជាក្លិប Thailand Bangkok Glass នៅឆ្នាំ២០១៥-២០១៨ ជាដើម មុននឹងបុរសវ័យ ៣៥ឆ្នាំរូបនេះចាកចេញពីទឹកដីកំណើត មកដឹកនាំខេត្តព្រៃវែងដែលសម្បូរដោយធនធានកីឡាករយុវជន។

រដូវកាល២០២១ ក្លិបព្រៃវែង ក្រោមការដឹកនាំរបស់លោក Thongchai ធ្វើមិនសូវបានល្អឡើយ បន្ទាប់ពីបញ្ចប់ចំណាត់ថ្នាក់ទី១២ ក្នុងចំណោមក្លិបទាំង១៣ នៅក្នុងលីគកំពូលកម្ពុជា ខណ:ពានសម្តេចតេជោ ធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្រោមថ្វៃជើងរបស់អង្គរថាយហ្គឺរ ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន SRU នាទឹកដីសៀមរាប៕

សាររបស់លោក Thongchai Rungreangles
Telegram-Troryorng
Share.