យោងតាម​ការបញ្ជាក់រ​បស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹងថា ទាក់ទង​ទៅនឹង​ការបិទ​បញ្ចប់​ការសាកសួរ​ជនរងគ្រោះ អំពី​ការបាត់បង់​ទ្រព្យសម្បត្តិ​ជាក់ស្តែង លើ​ករណី​ជនសង្ស័យ​មួយក្រុម​ដែល​បាន​ចូល​ភ្ជង់​គំរាម​ដល់​ក្នុងផ្ទះ​ជនរងគ្រោះ នៅ​បុរី​ម៊ូ​ន ថោ​ន ( Moon Town ) កាលពី​វេលា​ម៉ោង ១០:៣០នាទី​ព្រឹក​ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នេះ ភ្លាមៗបន្ទាប់ពី​កើតហេតុ កម្លាំងចម្រុះ​នៃ​ការិយាល័យ​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កម្លាំង​នៃ​អធិការដ្ឋាន​នគ​បាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ បាន​សហការ​ជាមួយ​កម្លាំងចម្រុះ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ចុះ​ដល់​កន្លែងកើតហេតុ​ដើម្បី​ធ្វើ​កំណត់ហេតុ​ស្រាវជ្រាវ​ចំពោះ​ករណី​ប្លន់​នេះ ។

ដំបូង​ឡើយ​សមត្ថកិច្ច​ជំនាញ​បានធ្វើ​ការសាកសួរ​ជនរងគ្រោះ​លើ​ករណីនេះ ជាពិសេស​ចំពោះ​ទ្រព្យសម្បត្តិ​ដែល​បាន​បាត់បង់ ដោយ​បន្ទាប់ពី​កើត​ត​ហេតុភ្លាមៗ ជនរងគ្រោះ​នៅមាន​អារម្មណ៍​តក់ស្លុត ភ័យខ្លាច និង​មិនទាន់បាន​ពិនិត្យ​ឱ្យបាន​ច្បាស់លាស់​អំពី​ការបាត់បង់​ទាំងនេះ ទើប​រហូតមកដល់​ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ច​ចម្រុះ​បានធ្វើការ​សាកសួរ​បញ្ច​ប់​ជាមួយ​ជនរងគ្រោះ​លើ​ការបាត់បង់​សរុប​នេះ ។ 

បន្ទាប់ពី​ជនរងគ្រោះ​សម្រួល​អារម្មណ៍ បាត់​ភ័យខ្លាច និង​បាន​ត្រួតពិនិត្យ​ច្បាស់លាស់​អំពី​ទ្រព្យសម្បត្តិ​ដែល​បាន​បាត់បង់ ដោយបាន​បញ្ជាក់​តម្លៃ​ជាមួយ​ហាង​លក់​ពេជ្រ​ដែល​គាត់​តែងតែ​ទិញយក​មកប្រើប្រាស់ តាម​ចម្លើយ​របស់​ជនរងគ្រោះ​សម្ភារៈ​ដែល​បាន​បាត់បង់​រួមមាន​ខ្សែក​ពេជ្រ​ធំ ចំនួន៣ខ្សែ និង​គ្រឿង អ​ល័​ង្កា (ពេជ្រ) មួយចំនួនទៀត យោងទៅលើ​វិ​ក័យ​ប​ត្រ ទិញ-លក់ គិត​ជា​ទឹកប្រាក់​សរុប​ប្រហែលជា ១.៦ ទៅ ១.៩ លាន​ដុល្លា​អា​មេ​រិច និង​ទូរស័ព្ទដៃ​ម៉ាក I phone ចំនួន ២គ្រឿង​ផងដែរ ។ ពេលនេះ​សមត្ថកិច្ច​ចម្រុះ​កំពុងតែធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​លើករ​ណី​នេះ ។

រហូតមកដល់​យប់​ថ្ងៃទី២០ខែធ្នូ​នេះ សំណុំរឿង​ចូល​ភ្ជង់​គំរាម​យក​ទ្រព្យ​ពី​ផ្ទះ​ឧកញ៉ា ឈ្មោះ​អ៊ា​ន សៀវ​ម៉ី នោះ សមត្ថកិច្ច​អាវុធហត្ថ​ក៏បាន​បំបែក​ហើយ។ កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ ដោយ​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តាម​ចាប់ ក្រុមចោរ​ចូល​ផ្ទះ​ឧកញ៉ា អ៊ា​ន សៀវ​ម៉ី បាន​ហើយ ដោយ​ប្រមូល បាន​គ្រឿង​ពេជ្រ​ត្រឡប់មកវិញ។ ក្នុងនោះ​មាន​ជនសង្ស័យ​ចំនួន២នាក់ ក្រោយ​ចាប់​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង ១០យប់ ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ នៅ​ចំណុច​ភូមិ​វាល​ថ្លាន់ សង្កាត់​កង​ណ​យ ខណ្ឌដង្កោ រួមជាមួយ ដកហូត​បាន​រថយន្ត​ឡិច​ស៊ីGS300 ពណ៌​ស គ្មាន​ស្លាក​លេខ​មួយគ្រឿង រួចមក​ត្រូវបាន នាំទៅ​កាន់​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ​ពោធិ​សែន​ជ័យ ហើយ​នៅ​ព្រឹក​ថ្ងៃទី២១ ខែធ្នូ​នេះ។  ពេលនេះ ជំនាញ​ព្រហ្មទណ្ឌ​ស្នងការ​ក្រុង ភ្នំពេញ លោក មន វុ​ធី អធិការដ្ឋាន ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​កម្លាំង​ជំនាញ កំពុង​សាកសួរ ជនសង្ស័យ ។

ជនសង្ស័យ​ទាំង២នាក់ ឃាត់​នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ ទី១ ឈ្មោះ កេ​ត ម៉ាច ភេទ​ប្រុស អាយុ២៦ឆ្នាំ ជា​សមាជិក​គណបក្ស​ខ្មែរ​ក្រោក រស់នៅ​ភូមិ​ប្រមូលផ្តុំ ឃុំ​ត្រាច ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ ។ ទី២ ឈ្មោះ ថុ​ន វឌ្ឍនៈ​បូរ៉ា​ម៉ី ភេទ​ស្រី អាយុ២៧ឆ្នាំ មុខរបរ ទិញ​លក់​រថយន្ត មាន​ទីលំនៅ ភូមិ​វាល​ស្បូវ សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ៕

ទស្សនាវីដេអូ Big News ៖

Telegram-Troryorng
Share.