មុននេះបន្តិចក្លិបបាល់ទាត់បឹងកេត បានចេញមកបញ្ជាក់អំពីការចែកផ្លូវគ្នាជាមួយខ្សែបម្រើ Kenta Yamazaki នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីរួមរស់ជាមួយគ្នាអស់រយ:ពេល៣ឆ្នាំ ពោលគឺចាប់២០១៩ មកម្ល៉េះ។

ខ្សែបម្រើវ័យ ៣៤ឆ្នាំរូបនេះបានផ្ទេរមកពីក្លិបថៃ Ubon UTM United មកចូលរួមជាមួយបឹងកេត កាលពីជុំទី២ ឆ្នាំ២០១៩ ហើយឆ្នាំដំបូងរូបគេបានជួយក្រុមទទួលបានចំណាត់ថ្នាក់លេខ៤ មុនលេងពេញ ១រដូវកាលនៅឆ្នាំ២០២០ កន្លងទៅ ដោយជួយឲ្យក្រុមគ្រងជើងឯកលីគ ជាលើកទី៤ ក្នុងប្រវត្តិសាស្ដ្ររបស់ក្លិប។

បច្ចុប្បន្នបឹងកេត នៅសល់កីឡាករបរទេស តែ៣នាក់ប៉ុណ្ណោះគឺ Anderson Zogbe, Mothusi Gopane និង Abee Hurber Ndjoo បន្ទាប់ពី Kenta និងMizuno បានចាកចេញ ខណៈការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០២១ នឹងចាប់ផ្ដើមនៅឆ្នាំ២០២២ ខាងមុខនេះ៕

Telegram-Troryorng
Share.