មកទល់​ចុងឆ្នាំ២០២១នេះ អូន​តូច គឹម សីហ៍ មរកត ហៅ ម៉ូ​ម៉ូ មាន​វ័យ​ជិត ៣ឆ្នាំ​ហើយ តែមួយប៉ុស្ដិ៍ៗ គឺមាន​សម្រស់​មិន​ចាញ់​អ្នក​ម្ដាយ​នោះទេ ជាពិសេស​គឺ​ថ្ពាល់​ប៉ោង​គួរឱ្យ​ក្នាញ់​តែម្ដង។

ហ្វេ​ន​បានដឹងថា នៅលើ​វិថី​សិល្បៈ​ហ្វេ​សសិន គ្រប់គ្នា​តែងតែ​កោតសរសើរ​ចំពោះ​ជីវិត​តារា​សម្ដែង​ស្រី និង​ជា​អ្នក​ម៉ាក់​វ័យក្មេង គង់ ចាន់​ស្រីមុំ ដែលមាន​គ្រួសារ​មួយ​យ៉ាង​កក់ក្ដៅ ហើយ​ពោរពេញ​ដោយ​សុភមង្គល ព្រមទាំង​ទទួលបាន​ការស្រឡាញ់​ថ្នាក់ថ្នម​ពី​ស្វាមី។ លើសពីនេះ អ្នក​ម៉ាក់​រូបនេះ ក៏​តែងតែ​រៀបចំ​តុបតែង​ខ្លួន​ឱ្យ​អូន​តូច ម៉ូ​ម៉ូ នូវ​ស្ទា​យ​ប្លែក​បង្ហាញ​ដល់​ហ្វេ​ន​បាន​ទស្សនា​មិន​ចាញ់​ខ្លួន​ឡើយ។

អូន​តូច ម៉ូ​ម៉ូ មាន​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្ទាល់ខ្លួន ដែល​ម៉ាក់​និង​ប៉ា​បានរៀបចំ​ឱ្យ មានឈ្មោះ Kem Seimorokot_MOMO ។ ថ្មីៗនេះ ម៉ូ​ម៉ូ ទើបតែ​បានទទួល​កាដូ​ពិសេស​មួយ​មុន​ថ្ងៃ Chirstmas  គឺ​នំ​ខេ​ក​រូប​ផ្ទះ​ពី​ហាង TheCakee ។ ម៉ូ​ម៉ូ បាន​បង្ហោះ​សារ​ថា «ខ្ចូ​ត​មែនទែន​អរគុណ​អ៊ី​ដាវ​TheCakee។ អូន​ស្រលាញ់​ណាស់​ខ្ចូ​ត​មែនទែន gingerbread house ពី​អ៊ី​ដាវ TheCakee  អូន​មិន​ហ៊ាន​ញាំ​ទេ​ស្អាត​ពេក​ទុក​តាំង​ម៉​ង 😍 Love u Dav Decorere »។

យ៉ាងណាមិញ ពីមួយ​សន្លឹក​ទៅមួយ​សន្លឹក ហ្វេ​ន​ចូលចិត្ត​សរសើរ ម៉ូ​ម៉ូ ណាស់​ថា នៅ​ក្មេង​សោះ ប៉ុន្ដែ​បើ​និយាយ​ពី​ស្ទីល​ថតរូប​វិញ ពូកែ​ធ្វើ​មុខ​ឃ្យូដៗណាស់ ជាក់ស្ដែង​រូបថត​ច្រើន​ប៉ុស្ដិ៍​ជា​ថត​ជាមួយ​ប៉ា​ម៉ាក់​ហ្នឹង​តែម្ដង បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ម្ដងណា ឃើញថា​នាង​តូច​កាច់​ស្ទីល​ឃ្យូ​ដ​ក្រមិចក្រមើម​គួរឱ្យ​ក្នាញ់​កុំឱ្យ​ចាញ់​អ្នក​ម៉ាក់ ។ គួរ​រំលឹក​ដែរ  ក្រោយ​ម៉ាក់​សម្រាល ម៉ូ​ម៉ូ ហើយ នាង​តូច​នេះ ទទួលបាន​ការងារ​សិល្បៈ​ភ្លែត​តែម្ដង រហូត​មានតម្លៃ​ខ្លួន​ខ្ទង់​ម៉ឺន​ដុល្លារ ពី​ការថត​ស្ព​ត​ពាណិជ្ជកម្ម៕

ទស្សនាវីដេអូនេះ៖

Telegram-Troryorng
Share.