Youtuber ល្បី​ឈ្មោះ​មួយ​រូប​របស់​កូរ៉េ​ខាង​ត្បូង​បាន​ចេញ​មក​ទម្លាយ​ពី​អាថ៌កំបាំង​និង​មូលហេតុ​ពិត​ដែល​នាំ​ឱ្យ​ក្រុម 2NE1 រំសាយ​​ក្រុម​ នោះ​ក៏​ដោយ​សារ​សមាជិក​ម្នាក់​មាន​បញ្ហា​ជម្លោះ​ជាមួយ​នឹង​ក្រុម​ហ៊ុន YG ហើយ​សម្រេច​ចិត្ត​ចាក​ចេញ​​មិន​បន្ត​កុង​ត្រាជាមួយ​នឹង​ផលិត​កម្ម​នេះ​។

ក្រោយ​ CL បាន​​ឆ្លើយ​តប​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ថា​កញ្ញា​ដឹង​រឿង​​រំសាយ​ក្រុម​ 2NE1 តាម​រយៈ​ព័ត៌មាន​នោះ​ លោក​ Lee Jin Ho ដែល​ជា​អ្នក​កាសែត​លើ​ Youtube បាន​ចេញ​មក​ទម្លាយ​ការ​ពិត​ពាក់ព័ន្ធ​នឹ​ងរឿង​រំសាយ​ក្រុម​នេះ​ថា​មក​ពី​បញ្ហា​ជម្លោះ​របស់​ផលិតកម្ម​និង​សមាជិក​ក្រុម​ម្នាក់​។

កាល​ពីថ្ងៃ​ទី​២១ ខែ​ធ្នូ​ ម្សិលមិញ​ លោក​បាន​បង្ហោះ​វីដេអូ​ដោយ​ដាក់​ឈ្មោះ​ថា​ «The Truth of 2NE1 Disbandment» ​ដោយ​ក្នុង​វីដេអូ​នោះ​បង្ហាញ​ពី​ការ​ពិត​នៃ​ការ​រំសាយ​ក្រុម​ ដោយ​លោក​បាន​លើក​ពី​ហេតុការណ៍​ជា​បន្ត​បន្ទាប់​ដែល​នាំ​ឱ្យ​សមាជិក​ទាំង​៤​រូប​សម្រេច​ចិត្ត​ដើរ​បែក​ផ្លូវ​គ្នា។​

កាល​ពី​ឆ្នាំ​២០១៦ Gong Minzy មាន​ជម្លោះ​ជាមួយ​នឹង​ផលិតកម្ម​ YG Entertainment ក្នុង​កំឡុង​ពេល​ដែល​កញ្ញា​និង​ផលិតកម្ម​កំពុង​សិក្សា​រឿង​បន្ត​កុង​ត្រា​ថ្មី​ ដូច្នេះ​ជា​ទី​បញ្ចប់​ Minzy បាន​ចាក​ចេញ​ពី​ក្រុម 2NE1។ ការ​ដក​ខ្លួន​ចេញ​ពី​ក្រុម​របស់​ Mizy ធ្វើ​ឱ្យ​កញ្ញា​រង​នូវ​ការ​រិះគន់​យ៉ាង​ខ្លាំង​រហូត​ដល់​ឪពុក​របស់​កញ្ញា​ឆ្លើយ​តប​ថា​ «បើ​សិន​ជា​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ ខ្ញុំនឹង​បើក​សន្និសីទ្ធ​ហើយ​បង្ហាញ​ការ​ពិត​។ ខ្ញុំ​កំពុង​ព្យាយាម​ឱ្យ​រឿង​បែក​គ្នា​ចប់​ដោយ​រលូន​»។

ជម្លោះ​ដ៏​ជ្រាលជ្រៅ​រវាង Minzy និង​ ផលិតកម្ម​បាន​ឈាន​ដល់​សូម្បី​តែ​បទ​ចម្រៀង​ «Goodbye» ដែល​ជា​បទ​ចម្រៀង​លា​របស់​ក្រុម​នេះ​ក៏​មិនមាន​វត្តមាន​របស់​ Minzy ដែរ​។ Youtuber រូប​នេះ​បាន​ទម្លាយ​ដែរ​ថា​ការ​ពិត​សមាជិក​៣​រូប​ដែល​នៅ​សល់​បាន​ត្រៀម​ខ្លួន​ដើម្បី​ចេញ​អាល់ប៊ុម​ចម្រៀង​ថ្មី​ដែរ​ ប៉ុន្តែ​ដំណើរ​ការ​មិន​ល្អ​សោះ​។ ប៉ុន្តែ​ក្នុង​ចំណោម​សមាជិក​៣​រូប​នោះ​ នឹង​មាន​សមាជិក​មួយ​រូប​នឹង​ចេញ​បទ​ចម្រៀង​របស់​ខ្លួន​ ប៉ុន្តែ​លោក​មិន​បាន​បញ្ជាក់​ទេ​ថា​ជា​ម្នាក់ណា?

នៅ​ក្នងវីដេអូ​នោះ​ដែរ​លោក​បាន​បង្ហាញ​ថា​ CEO Yang បាន​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ឱ្យ​ 2NE1 ដែល​មាន​សមាជិក​ត្រឹម​៣​នាក់​ត្រលប់​មក​វិញ​ ប៉ុន្តែ​ដោយ​សារ​តែ​ពិបាក​គ្រប់គ្រង​លើ​សមាជិក​ពេក​ទើប​លោក​សម្រេច​ចិត្ត​បោះបង់​ចោល​ក្រុម​នេះ​តែម្ដង​ទៅ​ ម្យ៉ាង​វិញ​ទៀត​ដោយ​សារ​តែ​

យ៉ាង​ណា​​មិញ​ Youtuber Lee Jin Ho បាន​រិះគន់​ដល់​ផលិតកម្ម​ YG Entertainment ដែល​ប្រកាស​រំសាយ​ក្រុម​ចម្រៀង​ 2NE1 ចោល​ដោយ​មិន​បាន​ពិភាក្សា​ជាមួយ​នឹង​សមាជិក​ទាំង​អស់​ជា​មុន​សិន​៕

Telegram-Troryorng
Share.