ក្រុម​បាល់ទាត់ខេត្តព្រៃវែង គិតត្រឹមរសៀល​​ថ្ងៃ​អង្គារ ទី​២១ ខែ​ធ្នូ ឆ្នាំ​២០២១ នេះ​បាន​ប្រកាស​ចែក​ផ្លូវ​ជាមួយ​កីឡាករ​៥រូប ខណ:ក្លិបជើងឯកពានសម្តេចថ្នាក់ខេត្តឆ្នាំ២០២០ មួយ​នេះ​នៅ​មិន​ទាន់​បង្ហាញ​ពី​សមាសភាព​កីឡាករ​ថ្មី​នៅ​ឡើយ។

កីឡាករ​ដែលខេត្តព្រៃវែង ប្រកាស​ចែក​ផ្លូវ​ទាំង​៥រូប​មាន៖
១) គី រីណា
២) វីរ: ដារ៉ា
៣) មាន រតនា
៤) កឹម សុបញ្ញា
៥) ភេម តៅសិញ។

រដូវកាល២០២១ ក្លិបព្រៃវែង ក្រោមការដឹកនាំរបស់លោក Thongchai ធ្វើមិនសូវបានល្អឡើយ បន្ទាប់ពីបញ្ចប់ចំណាត់ថ្នាក់ទី១២ ក្នុងចំណោមក្លិបទាំង១៣ នៅក្នុងលីគកំពូលកម្ពុជា ខណ:ពានសម្តេចតេជោ ធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្រោមថ្វៃជើងរបស់អង្គរថាយហ្គឺរ ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋាន SRU នាទឹកដីសៀមរាប៕

Telegram-Troryorng
Share.