
សហព័ន្ធកីឡាបាល់ទាត់របស់ថៃ បានប្រកាសនៅព្រឹកថ្ងៃសៅរ៍ ទី៨ ខែឧសភា ឆ្នាំ២០២១ នេះថាក្រុមមានសមាជិកក្នុងក្រុមបាល់ទាត់ជម្រើសជាតិខ្លួនចំនួន៦នាក់ បានរកឃើញលទ្ធផលវិជ្ជមាននៃជំងឺកូវីដ-១៩ អំឡុងពេលប្រមូលផ្ដុំហ្វឹកហាត់ត្រៀមប្រកួតលើឆាកអន្តរជាតិ។
ក្រោយធ្វើតេស្តវគ្គទី១ ក្នុងរយៈពេល៧ថ្ងៃ មកនេះរកឃើញថាមានកីឡាករចំនួន២រូប និងក្រុមការងារគ្រូបង្វឹក៤រូប បានឆ្លងកូវីដ-១៩។ យ៉ាងណាក្តីប្រភពមិនបានបញ្ជាក់ពីឈ្មោះរបស់អ្នកជំងឺនោះទេ។ ពេលនេះការហ្វឹកហាត់ត្រូវផ្អាក ហើយសមាជិកទាំងអស់ធ្វើចត្តាឡីស័កទាំងអស់គ្នា៕
