អ្នកចាំទីសញ្ជាតិកាម៉េរ៉ូន Andre Onana នឹងចុះកិច្ចសន្យាជាមួយក្លិបយក្ស Inter Milan នៅខែមករាខាងមុខនេះ ដោយគ្មានតម្លៃខ្លួន ប៉ុន្តែគាត់មិនអាចបង្ហាញខ្លួនឲ្យ Inter Milan បានឡើយដោយត្រូវរង់ចាំរហូតដល់ខែមិថុនា ឆ្នាំ២០២២ ទើបអាចបង្ហាញខ្លួនបាន។

Andre Onana គឺជាអតីតយុវជនរបស់ក្លិបអ្នកមានបុណ្យ FC Barcelona ចន្លោះឆ្នាំ២០១១-១៤ លុះឈានដល់ឆ្នាំ២០១៥ អ្នកចាំទីកម្ពស់១.៩០ម៉ែត្ររូបនេះចូលរួមជាមួយក្លិប Ajax បង្ហាញខ្លួនសរុប១៤២ប្រកួត ជួយឲ្យក្លិបឈ្នះពានលីគកំពូលហូល្លង់ ២ដង, KNVB Cup ២ដង និង Johan Cruyff Shield ១ដង។

គួរបញ្ជាក់ឲ្យដឹងថាអ្នកចាំទីវ័យ ២៥ឆ្នាំរូបនេះធ្លាប់ត្រូវបាន UEFA ពិន័យមិនឲ្យចូលលេងការប្រកួតបាល់ទាត់ដល់ទៅ​១២ខែ ក្រោយរកឃើញថារូបគេបានប្រើប្រាស់សារធាតុញឿន ក្នុងការតេស្ដមុនការប្រកួត៕

Telegram-Troryorng
Share.