អតីតប្រធានក្រុមរបស់ Real Madrid គឺខ្សែការពារ Sergio Ramos ទទួលបានកាតបានកាតលឿន២ដង ស្មើនឹងកាតក្រហមជាលើកដំបូងក្នុងនាមជាកីឡាករ PSG នារាត្រីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងជំនួប PSG ស្មើគ្នា ១-១ Lorient។

កីឡាករ Thomas Monconduit រកបាន១គ្រាប់ជួយឲ្យ Lorient បើកការនាំមុខ ១-០ នៅនាទី៤០ចុងតង់ទី១, លុះឈានដល់តង់ទី២នាទី៩០+១ ទៅហើយខ្សែប្រយុទ្ធ Mauro Icardi លោតតែតបញ្ចូលទីតាមស្មើ ១-១។ ខណ:ខ្សែការពារ Sergio Ramos ទទួលបានកាតលឿន២ដងនៅនាទី៨១,៨៥ ដូច្នេះលោកអាជ្ញាកណ្តាល Jeremie សញ្ជាតិបារាំងក៏សម្រេចផ្តល់កាតក្រហមបណ្តេញចេញពីការប្រកួត។

១៩ឆ្នាំក្នុងនាមជាកីឡាករបាល់ទាត់អាជីព Sergio Ramos ទទួលបានកាតក្រហមសរុប២៧លើក ខណ:គាត់ទើបតែបង្ហាញខ្លួនឲ្យ PSG បានត្រឹមតែ៣លើកប៉ុណ្ណោះ៕

https://youtu.be/AcH3DpAHLnw
Telegram-Troryorng
Share.