ក្រុមបាល់ទាត់ វិសាខា ប្រកាសនាំយកកីឡាករចំណូលថ្មី ដែលជាសមាជិកក្រុមជម្រើសជាតិកម្ពុជា គឺកីឡាករវ័យ១៨ឆ្នាំ វីរ: ដារ៉ា អ្នកចាំទីរបស់ក្លិបព្រៃវែង នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ដើម្បីត្រៀមសម្រាប់ការប្រកួតលីគកំពូលកម្ពុជា រដូវកាល២០២២ ខាងមុខនេះ។

គួរបញ្ជាក់ឲ្យដឹងថា វីរ: ដារ៉ា គឺជាអតីតយុវជនរបស់សាលាបាល់ទាត់ជាតិបាទី និងជាអតីតយុវជនអាយុក្រោម១៨ឆ្នាំ របស់ក្លិបវិសាខាផងដែរ ហើយបាន​ផ្លាស់​មក​កាន់​​ក្លិបព្រៃវែង ​កាល​ដើម​ឆ្នាំ​២០២០ ព្រមទាំងជួយឲ្យក្លិបព្រៃវែង ទទួលបានចំណាត់ថ្នាក់លេខ៣ ក្នុងពានរង្វាន់សម្តេចតេជោ។

Telegram-Troryorng
Share.