លោក ខេ​មរ: សិរីមន្ត និង​ភរិយា កំពុង​ទទួល​បានការ​គាំទ្រ និង​កោតសរសើរ​ពី​ហ្វេ​ន​អ្នកគាំទ្រ​ជាខ្លាំង ក៏ដូចជា​មហាជន​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជាច្រើន​នាក់ ខណៈដែល​លោក​បានបង្ហាញ​សកម្មភាព​សប្បុរ​ធម៌ ក្នុងការ​យកចិត្តទុកដាក់​បំពេញ​ការ​ខ្វះខាតដល់​សិល្បករ សិល្បការិនី ចាស់ជរា​កំពុង​រស់នៅក្នុងស្ថានភាព​ដ៏​លំបាក​នា​អំឡុងពេល​កូ​វីដ១៩នេះ។

ជាក់ស្តែង​កាលពី​ថ្ងៃទី២២ខែធ្នូ​ឆ្នាំ២០២១ ម្សិលមិញ​នេះ លោក ខេ​មរ: សិរីមន្ត និង​ភរិយា បានបង្ហាញ​សកម្ម​ចែករំលែក​ក្តី​ស្រលាញ់ និង​នាំយក​អំណោយ​មួយចំនួន​ដល់​រៀមច្បង​សិល្ប:មួយចំនួន​ដែល​ពួកគាត់​កំពុងតែ​មានការ​ខ្វះ​ខា ត​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ។ លោក ខេ​មរ: សិរីមន្ត បាន​បង្ហោះ​សារ​រៀបរាប់ថា​នៅលើ​ហ្វេ​ស​ប៊ុ​កថា «អំណោយ និង ទឹកប្រាក់​នេះ ជា​ទឹកចិត្ត​បន្តិចបន្តួច​ចំពោះ​លោកគ្រូ អ្នកគ្រូ​សិល្បៈករ​រៀមច្បង។ សង្ឃឹមថានឹង​អាចជួយ​រំលែក​ការលំបាក​គាត់​បាន​ខ្លះ សូម​ជូនពរ ឱ្យ​គាត់​មាន​សុខ​ភាពល្អ រក​ស៊ីមានបាន ព្រមទាំង ជួយផ្តល់​ដំបូន្មានល្អៗដល់​ខ្ញុំ និង ប្អូនៗជំនាន់​ក្រោយ»។

លោក ខេមរៈ សិរីមន្ដ បច្ចុប្បន្ន នៅតែ​ជាប់​ឈ្មោះ​ជា​កំពូល​តារាចម្រៀង​លំដាប់​ជួរមុខ​ប្រទេស ទោះបី​លេចមុខ​តារា​ស្រករក្រោយៗជាច្រើន​ក៏ដោយ តែលោកកាន់តែ​មានឈ្មោះ​ល្បីល្បាញ និង​ជោគជ័យ​ខ្លាំង ដោយ​ក្ដោប​បាន​ការងារ​កាន់តែច្រើន​លើ​វិស័យ​សិល្បៈ​ចម្រៀង​របស់ខ្លួន។ លោកក៏​បាន​ជំហាន​កាន់តែខ្លាំង​លើ​វិស័យ​ជំនួញ ដោយបាន​បង្កើត​មុខ​ជំនួញ​ក្នុង​ដៃ​ជាច្រើន រួមទាំង​អចលនៈទ្រព្យ​ដែល​កំពុងតែ​ដំណើរការ​យ៉ាង​កាក់កប ទទួលបាន​ចំណូល​រាប់​សិន​ម៉ឺន​ដុល្លារ៕

Telegram-Troryorng
Share.