ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃនេះបានជំរុញមានការសិក្សាអំពីការចាក់វ៉ាក់សាំងដូសទី៤ សម្រាប់មន្ត្រីជួរមុខខណៈដែលវីរុសបម្លែងថ្មីអូមីក្រុងបាននិងកំពុងវាយលុកនៅអឺរ៉ុបហើយ នៅកម្ពុជាចាប់ផ្តើមរកឃើញវត្តមាននៃវីរុសបម្លែងថ្មីនេះជាបន្តបន្ទាប់។

ការជំរុញរបស់ប្រមុខរាជរដ្ឋាភិបាលនេះបានធ្វើឡើងក្នុងពេលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ អគាររដ្ឋបាលអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានៅព្រឹកថ្ងៃទី២៣ខែធ្នូឆ្នាំ ២០២១នេះ។

ជាមួយគ្នានេះសម្តេចតេជោបានប្រកាសដែរថា ក្រុមកងកម្លាំងក្នុងជួរអង្គរក្សរបស់សម្តេចបាន បានទទួលវ៉ាក់សាំងដូសទី៤រួចរាល់ហើយសម្រាប់ទប់ទល់នឹងការឆ្លងនៃជំងឺកូវីដ១៩នាពេល ខាងមុខ៕

Share.