ក្រុមបាល់ទាត់ កងយោធពលខេមរ:ភូមិន្ទ ប្រកាសនាំយកអតីតអ្នកចាំទីរបស់ខ្លួនត្រលប់មកវិញ អ៊ុំ វិចិត្រ នៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីចែកផ្លូវគ្នាជាមួយក្លិបភ្នំពេញក្រោន។

ជាពិសេសថ្មីៗនេះសមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ Tiffy Army FC បានប្រកាសចែកផ្លូវជាមួយកីឡាក៩រូប៖ វង្ស វិចិត្រ, សុខ ពីយ៉ា ,លឹម សាមឌី ,គង់ រ៉ាហ្វាត់ ,ហេង ប៉ោឡេង ,Romario, Rio Sakuma, Chan Youngha និង Timothy ព្រមទាំងបញ្ចប់កិច្ចសន្យាជាមួយលោក Lee Tae-hoon មុនពេលកំណត់ផងដែរ។

គួរបញ្ជាក់ថា កងយោធពលខេមរភូមិន្ទ បញ្ចប់នៅចំណាត់ថ្នាក់លេខ៧ ក្នុងក្របខណ្ឌ Metfone Cambodian League 2021 មាន២៣ពិន្ទុ ខណ:ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ ធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ បន្ទាប់ពីចាញ់ក្លិប អគ្គិសនីកម្ពុជា ក្នុងលទ្ធផល ៤:០ យ៉ាងអាម៉ាសក្នុងទឹកដីខ្លួនឯង៕

Telegram-Troryorng
Share.