នៅពេលថ្មីៗនេះ គេ​បានឃើញ​បវរកញ្ញា ប៊ី សុធា​រី បើក​ទំព័រ​អាជីព​សម្ដែង​ជា​លើកដំបូង​របស់ខ្លួន ថត​រឿង​ភាគ​ថ្មី​ឱ្យ​ស្ថានីយទូរទស្សន៍​ហង្ស​មាស ដែលមាន​ចំណងជើង​ថា«ឫស្យា»។ បើទោះបីជា​មិនទាន់មាន​បទពិសោធន៍​ច្រើន​ក្នុង​ការសម្ដែង​ភាពយន្ដ​ក៏ដោយ តែ​កញ្ញា ប៊ី សុធា​រី នៅតែ​អាចធ្វើ​បានល្អ ដូចជា​មាន​ទេព​កោ​ស្យ​ពី​កំណើត​អីចឹង។ រឿង​ដំបូង​នេះ ប៊ី សុធា​រី បាន​ចូលរួម​សម្ដែង​ជាមួយ​តារាល្បីៗជាច្រើន​ដួង​មែនទែន ដូចជា អ្នកនាង សឿ សុធា​រ៉ា លោក ញ៉ែម សុគន្ធ កញ្ញា អាង សុជាតា លោក ដួង វិ​រៈ​សិទ្ធ លោក សំ សុវណ្ណារ៉ា​ក់ និង​តារា​កិត្តិយស​ជាច្រើន​ដួង​ទៀត។

ដោយឡែក​នៅ​ថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២១នេះ គេ​ទើប​បានឃើញ​ស្ថានីយទូរទស្សន៍​ហង្ស​មាស​បញ្ចេញ​វីដេអូ Trailer រឿង «ឫស្យា» ដែល​ឈុត​ឆាក​ពីមួយប្លង់ៗទៅមួយ​ប្លង់ ទាក់ចិត្ត​ខ្លាំង​មែនទែន តួ​សម្ដែង​និមួយៗចូល​តួ​ខ្លាំង តួ​គគ្រឺត​ធ្មេញ​ដាក់គ្នា​យ៉ាង​សាហាវ។ ជាពិសេស​គេ​កាន់តែ​ចាប់អារម្មណ៍​ត្រង់​ឈុត​មួយ​គឺ អ្នកនាង សឿ សុធា​រ៉ា បាន​លាដៃ​ទះកំផ្លៀង​កញ្ញា ប៊ី សុធា​រី មួយ​ទំហឹង​លឺសូ​រថា​ផ្លាប់ ក៏ប៉ុន្តែ​កញ្ញា ប៊ី សុធា​រី វិញ​ក៏​មិន​ណ​យ​ដែរ មិន​ទុក​មុខ​ឱ្យ​អ្នកនាង សឿ សុធា​រ៉ា ទះ​ទៅវិញ​មួយ​កំផ្លៀង ហើយ​ថែមទាំង​សម្លក់​បើកភ្នែកធំៗ និយាយថា «ត្រឹមតែ​ជា​សាច់ថ្លៃ​ដូច​តែ​គ្នា​ទេ នាង​ឯង​គ្មាន​សិទ្ធ​លើ​យើង​នោះឡើយ ពួកនាង​ឯង​ចាំតែ​មើលចុះ! »។ មួយឈុត​នេះ គឺ​ពិតជា​ធ្វើឱ្យ​ហ្វេ​ន​អ្នកគាំទ្រ​មិន​ខកចិត្ត​ក្នុងការ​សម្ដែង​របស់​ក​ញ្ញា  ប៊ី សុធា​រី ឡើយ។

បើទោះបីជា​រឿង «ឫស្យា» ជាដំបូង​របស់​កញ្ញា  ប៊ី សុធា​រី តែ​មើលទៅ​កញ្ញា​ពិតជា​ចូល​តួ​បាន​យ៉ាង​ស័​ក្ដ​សម​ក្នុង​ការសម្ដែង​តួ​មាន​ច​រឹត កាច​ឆ្នាស់ ពិសពុល ឫស្យា សងសឹក​យ៉ាង​សាហាវ។ គួរ​ឱ្យដឹង​បន្ថែមថា រឿង​ភាគ​ទូរទស្សន៍​មួយ​នេះ មាន​បញ្ចាំង​រាល់ថ្ងៃ ច័ន្ទ អង្គារ ពុធ នៅលើ​កញ្ចក់​ទូរទស្សន៍​ហង្ស​មាស វេលា​ម៉ោង ៨ យប់។ ទស្សនា​វីដេអូ Trailer  ខាងក្រោម​នេះ៖

Telegram-Troryorng
Share.