ក្រុមជម្រើសជាតិវៀតណាម ក្រោមការដឹកនាំរបស់លោក Park Hang-Seo បានប្រកួតចាញ់ក្រុមនៅក្នុងតំបន់អាស៊ានជាលើកដំបូងក្នុងរយ:ពេល៥ឆ្នាំ គិតចាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្នសរុប៣៥ប្រកួត។

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្តជើងទី១ នៃពានរង្វាន់ AFF Suzuki Cup 2020 នាយប់ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ ក្រុមជម្រើសជាតិថៃ បានយកឈ្នះក្រុមជម្រើសជាតិវៀតណាម ក្នុងលទ្ធផល ២-០ ដោយប្រធានក្រុម Chanathip Songkrasin ស៊ុតបញ្ចូលទី២គ្រាប់ម្នាក់ឯង។

ខណ:ការប្រកួតរវាងក្រុមម្ចាស់ផ្ទះសិង្ហបុរី ទល់នឹងឥណ្ឌូណេស៊ី បានបញ្ចប់លទ្ធផលស្មើគ្នា ១-១ នៅក្នុងពហុកីឡដ្ឋានជាតិសិង្ហបុរី។ ក្រោយបញ្ចប់ជើងទី១ ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២ ក្រុមសិង្ហបុរី ត្រូវជួបក្រុមឥណ្ឌូណេស៊ី ថ្ងៃទី២៥ ខែធ្នូ ហើយក្រុមថៃ ត្រូវប៉ះក្រុមវៀតណាម ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២១៕

Telegram-Troryorng
Share.