មុននេះបន្តិចក្លិបបាល់ទាត់ព្រះខ័នរាជស្វាយ បានចេញសេចក្តីប្រកាសថា៖«កីឡាករ Privat បានផ្ទេរទៅចូលរួមជាមួយក្លិបបាល់ទាត់របស់ប្រទេសឥណ្ឌូនេស៊ី Bali United FC បន្ទាប់ពីក្លិបទាំងពីរបានព្រមព្រៀងគ្នាលើការផ្ទេរមួយនេះ»។

គួរ​បញ្ជាក់ឲ្យដឹង​ថាខ្សែប្រយុទ្ធសញ្ជាតិកាម៉េរូន បានមកដល់កម្ពុជាដំបូងនៅឆ្នាំ២០១៥ ដោយចូលរួមជាមួយបឹងកេត មុននឹងផ្ទេរទៅកាន់ វេស្ទើន នៅឆ្នាំ២០១៦ ហើយជើងទី២ បានផ្ទេរទៅអង្គរថាយហ្គឺរ មុននឹងទៅលេងនៅលីគកំពូលថៃ ដោយត្រលប់មកកម្ពុជាវិញនៅឆ្នាំ ២០១៨ ជាមួយអាសុីអឺរ៉ុប (AEU) ។

លុះដល់ឆ្នាំ២០១៩ ខ្សែប្រយុទ្ធ Privat Mbarga បានចូលរួមជាមួយព្រះខ័នរាជស្វាយរៀង ហើយក៏បានជួយឲ្យក្លិបឈ្នះជើងឯកក្របខណ្ឌកំពូលកម្ពុជាផងដែរ៕

Telegram-Troryorng
Share.