ក្រុមបាល់ទាត់ ព្រះខ័នរាជស្វាយរៀង ប្រកាសនាំចូលអតីតខ្សែបម្រើរបស់ខ្លួនគឺកីឡាករ Mizuno Hikaru នាព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ បន្ទាប់ពីចាកចេញពីក្លិបដែលមានមូលដ្ឋាននៅខេត្តស្វាយរៀងមួយនេះអស់រយ:ពេល៥ឆ្នាំ។

ខ្សែបម្រើសញ្ជាតិជប៉ុន Mizuno Hikaru គឺជាកីឡាករទី២ បន្ទាប់ពីខ្សែបម្រើប្រយុទ្ធ ឡុង ភារ៉ាត់ ដែលក្លិបព្រះខ័នរាជស្វាយរៀង បាននាំចូលដើម្បីត្រៀមសម្រាប់ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជារដូវកាល២០២២ នាពេលខាងមុខនេះ។

ក្រៅពីនេះការនាំចូលកីឡាករថ្មីក្លិបព្រះខ័នរាជស្វាយរៀង ក៏បានបាត់បង់កម្លាំងសំខាន់ដែលជាម៉ាស៊ីនរកគ្រាប់បាល់ប្រចាំក្លិបគឺកីឡាករ Privat Mbarga ដោយបានផ្ទេរទៅចូលរួមជាមួយក្លិបបាល់ទាត់របស់ប្រទេសឥណ្ឌូនេស៊ី Bali United FC៕

Telegram-Troryorng
Share.